Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Apple ដាក់លក់ iPhone 14 មួយទឹក តម្លៃចាប់ពីខ្ទង់ ៦០០ដុល្លារ
    បច្ចេកវិទ្យា

    Apple ដាក់លក់ iPhone 14 មួយទឹក តម្លៃចាប់ពីខ្ទង់ ៦០០ដុល្លារ

    May 27, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមដាក់លក់ iPhone 14, ‌iPhone 14‌ Plus, ‌iPhone 14‌ Pro និង ‌iPhone 14‌ Pro Max ប្រភេទមួយទឹក (Refurbished) ដែលនេះជាការលក់លើកដំបូងចាប់តាំងពីស្មាតហ្វូននេះបានប្រកាសចេញក្នុងឆ្នាំ២០២២។

    ពាណិជ្ជកម្ម

    ក្នុងនោះ iPhone 14 មានតម្លៃចាប់ពី ៦១៩ដុល្លារ iPhone 14 Pro មានតម្លៃចាប់ពី ៧៥៩ដុល្លារ និង iPhone 14 Pro Max មានតម្លៃចាប់ពី ៨៤៩ដុល្លារ។ យ៉ាងណាមិញ iPhone 14 Plus នៅមិនទាន់មានស្តុកនៅឡើយទេ។

    iPhone 14 Series បានប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយក្រោយការប្រកាសចេញ iPhone 15 Series ក្រុមហ៊ុន Apple បានឈប់លក់ iPhone 14‌ Pro និង ‌iPhone 14‌ Pro Max ថ្មី។

    ផលិតផលមួយទឹកដែល Apple លក់នេះ មានថ្មថ្មី សម្បកថ្មី និងមានខ្សែសាកថ្មីផងដែរ ដែលវាមិនខុសពី iPhone ដែលទើបហែកពីប្រអប់ថ្មីនោះឡើយ។ ជាងនេះទៀត Apple ក៏ផ្ដល់ជូនការធានារយៈពេលមួយឆ្នាំដូចនឹង iPhone ថ្មីផងដែរ៕

    Share. Facebook Telegram WhatsApp
    Previous Articleទំនើបណាស់! YouTube Music ចេញមុខងារថ្មី គ្រាន់តែគ្រហឹមអាចរកចម្រៀងឃើញ
    Next Article រូបលើ iPhone លុបហើយ សុខៗលោតចេញមកវិញ Apple បកស្រាយថាម៉េច?

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.