Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»រូបលើ iPhone លុបហើយ សុខៗលោតចេញមកវិញ Apple បកស្រាយថាម៉េច?
    បច្ចេកវិទ្យា

    រូបលើ iPhone លុបហើយ សុខៗលោតចេញមកវិញ Apple បកស្រាយថាម៉េច?

    May 28, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អំឡុងពាក់កណ្ដាលខែឧសភា អ្នកប្រើប្រាស់ iPhone ជាច្រើននិយាយថា នៅសុខៗរូបភាពដែលបានលុបចោលមកជាយូរហើយនោះ ដែលរួមមានទាំងរូបភាពស្រើបស្រាលមួយចំនួនផង បានលេចចេញនៅលើ iCloud នៅក្នុងអាល់ប៊ុម “Recent Uploads” ក្រោយពួកគេដំឡើង iOS 17.5។

    ពាណិជ្ជកម្ម

    ពេលនោះ Apple មិនបានឆ្លើយតបលើបញ្ហានេះឡើយ ហើយមានអ្នកប្រើប្រាស់កាន់តែច្រើនបានរាយការណ៍ពីបញ្ហានេះ ហើយក្រោយមក Apple ក៏បានបញ្ចេញកំណែទម្រង់ iOS 17.5.1 ដើម្បីជួសជុលបញ្ហានេះ។

    ក្រោយមកទៀត អ្នកតំណាង Apple ក៏បានបកស្រាយជុំវិញបញ្ហានេះ ដោយដើមហេតុគឺដោយសារកំហុសបច្ចេកទេសនៃប្រព័ន្ធទិន្នន័យមិនទាក់ទងនឹង iCloud ឡើយ។ Apple បានបញ្ជាក់ថាខ្លួនមិនមានសិទ្ធិចូលទៅកាន់រូបភាព ឬវីដេអូរបស់អ្នកប្រើប្រាស់ឡើយ។

    លើសពីនេះ អ្នកតំណាង Apple បញ្ជាក់ទៀតថា វាមិនអាចទៅរួចនោះទេ ដែលរូបភាពចាស់ៗលើ iPhone ឬ iPad ដែលលក់ឲ្យអ្នកដទៃ អាចលេចចេញមកវិញ ព្រោះថា iPhone ឬ iPad ទាំងនោះ បានឆ្លងកាត់ការ Reset ដែលមានន័យថាទិន្នន័យគ្រប់យ៉ាងគឺបានលុប៕

    Share. Facebook Telegram WhatsApp
    Previous ArticleApple ដាក់លក់ iPhone 14 មួយទឹក តម្លៃចាប់ពីខ្ទង់ ៦០០ដុល្លារ
    Next Article Pixel 9 មិនទាន់កើតផង ឥឡូវលេចធ្លាយដំណឹងពីឈីបប្រើលើ Pixel 10

    Related Posts

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    អាមេរិក បង្ហាញការវិនិយោគថ្មីចំនួន ២ ពាន់លានដុល្លាររបស់ខ្លួន ត្រៀមបង្កើតម៉ាសុីនថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.