Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Pixel 9 មិនទាន់កើតផង ឥឡូវលេចធ្លាយដំណឹងពីឈីបប្រើលើ Pixel 10
    បច្ចេកវិទ្យា

    Pixel 9 មិនទាន់កើតផង ឥឡូវលេចធ្លាយដំណឹងពីឈីបប្រើលើ Pixel 10

    May 28, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាពេលកន្លងមក ឈីប Tensor របស់ Google គឺស្ថិតក្រោមការសហការផលិតជាមួយក្រុមហ៊ុន Samsung ពោលចាប់តាំងពីឈីបជំនាន់ទីមួយដែលបានប្រកាសចេញកាលពីឆ្នាំ២០២១។ កិច្ចសហការនេះឃើញថាឈីប Tensor នៅខ្សោយត្រង់សមត្ថភាពគ្រប់គ្រងកម្ដៅ និងភាពធន់នៃការកាន់ថ្ម ជាចំណុចមួយដែល Samsung មិនអាចប្រៀបនឹង TSMC បាន។

    ពាណិជ្ជកម្ម

    អ្វីដែលជាដំណឹងល្អនោះគឺថានឹងមានការផ្លាស់ប្ដូរឆាប់ៗ។ កាលពីចុងឆ្នាំកន្លងទៅ ស្ថាប័នព័ត៌មាន Android Authority បានបញ្ជាក់ថាឈីប Tensor G4 ប្រើលើ Pixel 9 នឹងផលិតដោយ Samsung ហើយនឹងមានភាពល្អប្រសើរតិចជាងមុនតិចតួចប៉ុណ្ណោះ។

    យ៉ាងណាក្ដី ការលេចធ្លាយថ្មីៗនេះ បានឲ្យតម្រុយថា Tensor G5 នឹងផលិតដោយក្រុមហ៊ុន TSMC វិញ ដែលនឹងជាលើកដំបូងសម្រាប់ Google ក្នុងការផលិតឈីបដោយមិនមាន Samsung ជួយ។

    បើផ្អែកតាមព័ត៌មានប្រទះឃើញដោយ Android Authority អាចបញ្ជាក់បានថាដំណឹងសហការជាមួយ TSMC គឺជាដំណឹងពិតប្រាកដ។

    ក្នុងព័ត៌មាននោះ ក៏មានការរំលឹកអំពីឈីបដែលមាន RAM ទំហំ 16GB ផលិតដោយក្រុមហ៊ុន Samsung ដែលវាស៊ីគ្នានឹងចចាមអារ៉ាមថា Pixel 9 Pro នឹងដំឡើង RAM ដល់ទំហំ 16GB ហើយវាអាចនឹងជាស្តង់ដារសម្រាប់ Pixel 10 ផងដែរ៕

    Share. Facebook Telegram WhatsApp
    Previous Articleរូបលើ iPhone លុបហើយ សុខៗលោតចេញមកវិញ Apple បកស្រាយថាម៉េច?
    Next Article ការលក់ iPhone នៅចិន ហក់ឡើង ៥២% កាលខែមេសា

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.