ការលក់ iPhone នៅក្នុងប្រទេសចិន មានការកើនឡើង ៥២% កាលពីខែមេសា ជាសញ្ញាបង្ហាញថាយុទ្ធសាស្ត្របញ្ចុះតម្លៃរបស់ Apple ពិតជាបានផល ស្របពេលដែលតម្រូវការពីអតិថិជនមានការកើនឡើង។
ការលក់ឃើញមានកំណើនពី ២,៣លានគ្រឿង កាលពីខែមេសា ឆ្នាំ២០២៤ ឡើងមកដល់ ៣,៥លានគ្រឿង នៅខែមេសា ឆ្នាំ២០២៤។ កំណើននៃការលក់នេះគឺអំឡុងពេលដែលទីផ្សារស្មាតហ្វូននៅចិនទាំងមូល មានកំណើនចំនួនលក់ ២៥,៥% ជាមួយតួលេខ ២២,៧លានគ្រឿង។
ដំណឹងវិជ្ជមាននេះបានកើតឡើង ក្រោយពី Apple មានជួបប្រទះនឹងការថយចុះចំនួនលក់ ៣៧% នៅអំឡុងពេល២ខែដំបូងនៃឆ្នាំ២០២៤។ សញ្ញាវិជ្ជមានបានចាប់ផ្ដើមពីខែមីនា ជាមួយកំណើន ១២% និងបានបន្តដល់ខែមេសា។
កំណើននៃការលក់នេះដែរ គឺជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្របញ្ចុះតម្លៃរាប់រយដុល្លារលើ iPhone ដោយមានការបញ្ចុះតម្លៃរហូតដល់ប្រមាណ ៣១៨ដុល្លារ លើម៉ូដែលដូចជា iPhone 15 Pro Max៕