Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»iPad ថ្ងៃអនាគតអាចនឹងប្ដូរប្រើឡូហ្គោផ្ដេកជំនួសវិញ
    បច្ចេកវិទ្យា

    iPad ថ្ងៃអនាគតអាចនឹងប្ដូរប្រើឡូហ្គោផ្ដេកជំនួសវិញ

    May 29, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    វិបសាយព័ត៌មានបារាំង Numerama បានសម្ភាសន៍បុគ្គលិកជាន់ខ្ពស់ Apple ចំនួនបីរូប អំពី iPad Pro ថ្មីដែលបានប្រកាសចេញកាលពីដើមខែ។ កំឡុងពេលសម្ភាសន៍ មិនមានព័ត៌មានថ្មីច្រើនបានបង្ហាញនោះទេ ប៉ុន្តែមានការលើកឡើងអំពីការផ្លាស់ប្ដូរមួយសម្រាប់ iPad នៅថ្ងៃខាងមុខ។

    ពាណិជ្ជកម្ម

    ដូចដែលដឹងហើយថាឡូហ្គោ Apple នៅខាងក្រោយ iPad បានរចនាជាស្ទីលបញ្ឈរ ប៉ុន្តែផលិតផលនេះភាគច្រើនត្រូវបានប្រើជាលក្ខណៈផ្ដេកដោយមានក្ដារចុចជាប់ជាមួយ ដែលធ្វើឲ្យឡូហ្គោ Apple បង្ហាញរាងបញ្ច្រាស។ មិនតែប៉ុណ្ណោះ Apple ក៏បានប្ដូរទីតាំងកាមេរ៉ានៅលើ iPad Pro និង iPad Air ថ្មី ដែលធ្វើឲ្យវាស្ថិតនៅចំផ្នែកកណ្ដាលខាងលើនៅពេលដែលប្រើប្រាស់ជាផ្ដេក។

    ជាមួយប្រជាប្រិយភាពនៃការប្រើប្រាស់ផ្ដេក អ្នកឌីហ្សាញផលិតផល Apple ឈ្មោះថា Molly Anderson បានលើកឡើងថា ឡូហ្គោមានរាងជាផ្ដេក អាចនឹងកើតមានឡើងលើ iPad ថ្ងៃអនាគត។

    លោកបានលើកឡើងថា ៖ “ខ្ញុំគិតថាវាអាចនឹងផ្លាស់ប្ដូរ។ ពួកយើងកំពុងគិតគូរអំពីវា។ iPad ធ្លាប់ជាផលិតផលដែលប្រើប្រាស់បែបបញ្ឈរ ប៉ុន្តែការប្រើប្រាស់បែបផ្ដេកកាន់តែពេញនិយម៕”

    Share. Facebook Telegram WhatsApp
    Previous Articleការលក់ iPhone នៅចិន ហក់ឡើង ៥២% កាលខែមេសា
    Next Article Nothing Phone (2a) ចេញស៊េរីពិសេស មានពណ៌ចម្រុះក្រហម លឿង និងខៀវ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.