[ទីផ្សារបរទេស] Sberbank និងធនាគាររុស្ស៊ីពីរផ្សេងទៀត ត្រូវបានសហភាពអឺរ៉ុបសម្រចចិត្តដកចេញពី SWIFT ជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Reuters ។
គណៈកម្មការសហភាពអឺរ៉ុបបានស្នើកាលពីថ្ងៃពុធដើម្បីដកធនាគារធំបំផុតរបស់រុស្ស៊ី Sberbank និងធនាគារពីរផ្សេងទៀតចេញពីប្រព័ន្ធប្រតិបត្តិការ និងផ្ញើសារ SWIFT អន្តរជាតិនៅក្នុងការវាយប្រហារមួយទៀតចំពោះប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ក្នុងនោះដែលប្រធានគណៈកម្មការសហភាពលោកស្រី Ursula von der Leyen បានថ្លៃងការណ៍ទៅកាន់អឺរ៉ុបថាយើងបានដក SWIFT Sberbank រហូតមកដល់ពេលនេះ ធនាគារធំជាងគេរបស់រុស្ស៊ី និងធនាគារធំពីរផ្សេងទៀត។ ខណៈដែលយើងបានវាយលុកធនាគារដែលមានសារៈសំខាន់ជាប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ី ៕