[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Volvo បានប្រកាសថាការលក់រថយន្តនៅខែមេសាបានធ្លាក់ចុះរហូតដល់ ២៥ % ដោយសារតែការបិទខ្ទប់នៃឆ្លងជំងឺកូវីត-១៩ និងបញ្ហាសង្វាក់ផ្គត់ផ្គង់សកល។
សម្រាប់ក្រុមហ៊ុន Volvo ដែលមានមូលដ្ឋាននៅទីក្រុង Gothenburg បានបញ្ជាក់ទោះបីជាតម្រូវការនៅតែខ្លាំងក៏ដោយ ស្របពេលដែលចំណែកនៃរថយន្តអគ្គិសនីបានកើនឡើងដល់ ១០% ពី ៩% នៅក្នុងខែមីនា។ ខណៈដែលក្រុមហ៊ុន Volvo មានគោលបំណងសម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន ៥០% រយៈពេល ៥ ឆ្នាំ។
ជាមួយគ្នានេះដែរក្រុមហ៊ុន Volvo បានបញ្ចេញសេចក្តីថ្លៃងការណ៍មួយថាការបិទខ្ទប់ដោយសារការរាលដាលឆ្លងនៃជំងឺកូវីត-១៩ នៅប្រទេសចិនកាលពីខែមេសាកន្លងទៅជាង ១ សប្តាហ៍នេះបានធ្វើឱ្យក្រុមហ៊ុនរង់ផលប៉ះពាល់ដល់លក់រថយន្ត និងបង្កបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលធ្វើឱ្យបាត់បង់ផលិតកម្មជាច្រើនផងដែរ។
ដោយទ្បែកចំពោះការលក់រថយន្តក្នុងប្រទេសចិនភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុន Geely Holding បានបន្តធ្លាក់ចុះរហូតដល់ ៤៧.៨% ស្របពេលដែលសហរដ្ឋអាមេរិក ធ្លាក់ចុះ ៩.២% និងនៅអឺរ៉ុប ២៣.២% ជាដើម។
សូមបញ្ជាក់ថាកាលពីសប្តាហ៍មុនក្រុមហ៊ុន Volvo Cars បានប្រកាសអំពីប្រាក់ចំណេញកើនទ្បើងបើទោះបីជាការចំណាយខ្ពស់ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការខ្វះខាតជាសកលនៃ semiconductors ក៏ដោយ៕