[ទីផ្សារបរទេស] ធនាគារ HSBC បានធ្វើការប្រកាសថាខ្លួននឹងចាប់ផ្តើមទិញភាគហ៊ុនដែលបានគ្រោងទុកក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារមកវិញ ស្របពេលខ្លួនកំពុងស្វែករកការវិនិយោគ និងផ្តល់រង្វាន់ដល់ម្ចាស់ហ៊ុនវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃពុធនេះ។
សម្រាប់អ្នកផ្តល់ប្រាក់កម្ចីសកលដែលបានចុះបញ្ជីនៅទីក្រុងឡុងត្រូវបានតែងតាំង Merrill Lynch International ដើម្បីដឹកនាំដំណើរការនេះ ដែលអាចយល់ឃើញថាភាគហ៊ុនដែលមានទំហំទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ របស់ធនាគារ HSBC ត្រូវបានលុបចោលនៅក្នុងការផ្លាស់ប្តូរដែលឱ្យនាំទៅរកការបង្កើនប្រាក់ចំណូលជាមធ្យមក្នុងមួយភាគហ៊ុន។
បន្ថែមពីនេះធនាគារ HSBC បានបញ្ជាក់ថា Merrill Lynch នឹងធ្វើការសម្រេចចិត្តលើការទំនាក់ទងជាមួយការទិញភាគហ៊ុនត្រលប់មកវិញដោយផ្ទាស់ពី HSBC ។
សូមបញ្ជាក់ថាធនាគារ HSBC នឹងដាក់ផែនការសម្រាប់ដំណើរការទិញភាគហ៊ុនត្រលប់មកវិញនៅឆ្នាំ ២០២២ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរំពឹងទុកចំពោះទុនបម្រុងដែលធ្វើឱ្យការកើនឡើងនូវអតិផរណា និងភាពតានតឹងភូមិសាស្ត្រជាដើម៕