ក្នុងរថយន្តទំនើបភាគច្រើនគឺមានមុខងារមួយហៅថា Cruise Control ដែលងាយស្រួលប្រើបំផុត ដោយវាមានទីតាំងស្ថិតនៅម្តុំដៃចង្កូត គ្រាន់តែខុសរូបរាងគ្នាទៅតាមប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និងខ្លះជាប៊ូតុងចុច។
មុខងារនេះវាបានផ្តល់ប្រយោជន៍យ៉ាងច្រើនជាជំនួយដល់ការបើកបររបស់លោកអ្នក រួមមានដូចជា៖
១. សន្សំសំចៃនៃការប្រើប្រាស់សាំង៖ ពេលបើកមុខងារ Cruise Control អ្នកមិនចាំបាច់ត្រូវជាន់ហ្គែរបន្ថែមល្បឿននោះទេ ដោយមុខងារនេះគឺវាជួយមិនឱ្យរថយន្តថយល្បឿនវិញឡើយ។ ដូច្នេះវាក៏មិនស៊ីសាំងដូចការជាន់ហ្គែរនោះដែរ។
២. មិនចុកជើង និងកាត់បន្ថយភាពភ័យខ្លាចបុកប៉ះជាមួយគេ៖ រាល់ពេលដែលអ្នកបើកបរជាន់ហ្គែរបង្កើនល្បឿន គឺប្រាកដជាមានការបារម្ភខ្លាចជាន់ជ្រុល ហើយជាន់ហ្វ្រាំងមិនទាន់បុកប៉ះជាមួយយានយន្តដទៃ ឬឧបសគ្គអ្វីមួយនៅខាងមុខ។ អ៊ីចឹង អ្នកបើកបរគ្រាន់តែប្រើមុខងារ Cruise Control ហើយដាក់ជើងគងលើឈ្នាន់ហ្វ្រាំងត្រៀមតែជាន់ប៉ុណ្ណោះ មិនមានអ្វីត្រូវគិតបារម្ភច្រើនឡើយ និងមិនចុកជើងទៀត។
គួរដឹងថាបច្ចុប្បន្ននេះវាត្រូវបានអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាពជាងមុន ដែលវាបំពាក់ជាមួយសេនស័រ ក្នុងការចាប់ចម្ងាយ និងល្បឿនរថយន្តខាងមុខ ពោលគឺជួយរក្សាល្បឿនរថយន្តអ្នកដោយស្វ័យប្រវត្តិ មិនឱ្យទៅកៀករថយន្តខាងមុខឡើយ ដែលគេហៅថា Adaptive Cruise Control៕