មុខងារសង្គ្រោះបន្ទាន់ ឬ Emergency SOS មានស្រាប់នៅលើ iPhone គ្រប់ម៉ូឌែល ដែលអ្នកអាចហៅកាន់ភ្នាក់ងារសង្គ្រោះដូចជាឡានពេទ្យ (១១៩) ប៉ូលីស (១១៧) និងឡានទឹក (១១៨)។
របៀបប្រើ៖
– ចុចប៊ូតុង Power និងប៊ូតុងតម្លើង ឬបន្ថយសំឡេងឱ្យជាប់ វានឹងលោតចេញឱ្យអ្នកខលទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ទាំងនោះភ្លាម។
ឬអ្នកអាចចុចលើប៊ូតុង Power ចំនួន៥ដង នោះ iPhone នឹងលោតចេញឱ្យអ្នកខលទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ដូចគ្នា។ ចំពោះការចុចប៊ូតុង Power ៥ដង មិនដំណើរការមុខងារនេះ អ្នកអាចចូលទៅបើកវានៅក្នុងកម្មវិធី Setting > Emergency SOS បន្ទាប់មកចុចបើកត្រង់ Call with Side Button ជាការស្រេច។