Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Vietjet ចង់ទិញយន្តហោះថែម ខណៈពឹងផ្អែកលើវ៉ាក់សាំង ដើម្បីស្តារការធ្វើដំណើរតាមអាកាស
    សេដ្ឋកិច្ចពិភពលោក

    Vietjet ចង់ទិញយន្តហោះថែម ខណៈពឹងផ្អែកលើវ៉ាក់សាំង ដើម្បីស្តារការធ្វើដំណើរតាមអាកាស

    January 16, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនលើយន្ដហោះ និងបរិក្ខារបច្ចេកទេសថ្មី នៅឆ្នាំ២០២១នេះ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ចំណេញតិចតួច ក្នុងឆ្នាំ ២០២០ ទោះបីមានជំងឺរីករាតត្បាតកូវីដ១៩ ក៏ដោយ។

    ពាណិជ្ជកម្ម

    លោក Nguyen Thi Phuong Thao នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី៩ ខែមករា ថា “ក្នុងឆ្នាំ ២០២១ យើងរំពឹងថា នឹងបន្តទទួលបានយន្តហោះទំនើបថ្មី ហើយនឹងវិនិយោគលើកន្លែងថែទាំ និងបណ្តុះបណ្តាល ហើយការវិនិយោគនឹងខ្ពស់ជាងឆ្នាំ ២០២០ ទៅទៀត”។

    ជាមួយគ្នានេះ ក្រុមហ៊ុន Vietjet បានឲ្យដឹងដាច់ដោយឡែកពីគ្នា កាលពីថ្ងៃពុធថា ខ្លួនបានរៃអង្គាសប្រាក់ចំនួន ២៨ លានដុល្លារ តាមរយៈការចេញប័ណ្ណបំណុលកាលពីខែមុន ដើម្បីផ្តល់មូលនិធិដល់ផែនការអភិវឌ្ឍរបស់ខ្លួន នៅក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ វាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប័ណ្ណបំណុលនេះឡើយ។

    គួរឲ្យដឹងថា ប្រទេសវៀតណាមបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នេះ ដោយមានវិធានការទប់ស្កាត់ និងតាមដានជាបន្តបន្ទាប់។ ជាមួយនឹងការឆ្លងសរុបជាង ១ ៥០០ ករណី និងមនុស្ស ៣៥ នាក់បានស្លាប់ វាបានបន្តសកម្មភាពសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី៕

    Vietjet វៀតណាម
    Share. Facebook Telegram WhatsApp
    Previous ArticleXiaomi មិនបារម្ភធ្លាក់ចុះការលក់ ក្រោយការហាមឃាត់របស់អាមេរិក
    Next Article Facebook នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងអាវុធ និងឧបករណ៍ការពារនៅអាមេរិក

    Related Posts

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read

    កំណើន GDP របស់វៀតណាមនៅត្រីមាសទី ៣ កើនឡើងលឿនរហូតដល់ ១៣,៦៧ភាគរយ ដោយសារការស្ទុះងើបឡើងវិញនៃផលិតកម្ម

    September 29, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.