Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Xiaomi មិនបារម្ភធ្លាក់ចុះការលក់ ក្រោយការហាមឃាត់របស់អាមេរិក
    សេដ្ឋកិច្ចពិភពលោក

    Xiaomi មិនបារម្ភធ្លាក់ចុះការលក់ ក្រោយការហាមឃាត់របស់អាមេរិក

    January 16, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការហាមឃាត់របស់អាមេរិក លើក្រុមហ៊ុន Xiaomi ទំនងជាមិនធ្វើឲ្យការលក់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះធ្លាក់ចុះនោះទេ ដរាបណាក្រុមហ៊ុនមិនត្រូវបានដកហូតសិទ្ធិចូលប្រើ Google Mobile Service (GMS) នោះ។

    ពាណិជ្ជកម្ម

    គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុន Xiaomi ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនចិនចំនួន ៩ ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីរបស់មន្ទីរបញ្ចកោណ ដែលចោទប្រកាន់ថាពួកគេមានទំនាក់ទំនងជាមួយយោធាចិន។

    ក្រុមហ៊ុនទាំងនេះនឹងត្រូវស្ថិតក្រោមការហាមឃាត់ការវិនិយោគថ្មីរបស់សហរដ្ឋអាមេរិក ដែលបង្ខំឲ្យវិនិយោគិនអាមេរិកបញ្ឈប់ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ នៅត្រឹមថ្ងៃទី១១ ខែវិច្ឆិកា។ គិតមកត្រឹមពេលនេះ ក្រុមហ៊ុនចិនសរុបចំនួន ៤៤ ហើយត្រូវបានជាប់ក្នុងបញ្ជីខ្មៅនោះ។

    បញ្ជីខ្មៅដាច់ដោយឡែកមួយទៀត ដែលត្រូវបានគេស្គាល់ថា Entity List និងចេញដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថាកាន់តែធ្ងន់ធ្ងរ ព្រោះវាហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឲ្យផ្គត់ផ្គង់អង្គភាពទាំងនោះដោយគ្មានអាជ្ញាប័ណ្ណ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Xiaomi ដែលពឹងផ្អែកយ៉ាងខ្លាំងលើបន្ទះឈីបពីក្រុមហ៊ុនអាមេរិក Qualcomm មិនមាននៅក្នុងបញ្ជីនេះទេ៕

    Xiaomi ទីផ្សារស្មាតហ្វូន
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃខុនដូនៅថៃ បន្តធ្លាក់ចុះ
    Next Article Vietjet ចង់ទិញយន្តហោះថែម ខណៈពឹងផ្អែកលើវ៉ាក់សាំង ដើម្បីស្តារការធ្វើដំណើរតាមអាកាស

    Related Posts

    Xiaomi បញ្ចេញ Xiaomi 17 Ultra របស់ខ្លួនជាផ្លូវការ មានថ្មធំដល់ 6800mAh ឯណ្ណោះ!

    December 26, 20251 Min Read

    កុំចាប់ចិត្តតែ iPhone 17 Pro Max ពេកបងប្អូន មើលស្តេចកាមេរ៉ា Xiaomi 17 Ultra នេះផង!

    November 19, 20251 Min Read

    ឆ្នាំនេះគ្មាន Xiaomi 16 ទេ មានតែ Xiaomi 17, 17 Pro និង 17 Pro Max ប៉ុណ្ណោះ!

    September 16, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.