ក្នុងនោះ បើនិយាយពីស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នេះ មិនត្រឹមតែអាចនឹងមានការរចនាថ្មីដែលមានកម្រាស់កាន់តែស្តើងប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏អាចនឹងកាន់តែទទួលបាននូវ Specs កាន់តែកប់ផងដែរ ជាពិសេសគឺផ្នែកកាមេរ៉ាតែម្តង។

បើប្រៀបធៀបនឹង Xiaomi 15 Ultra, Xiaomi 17 Ultra នេះ គឺអាចនឹងទទួលបាន Specs កប់តែម្តង ពោលគឺអាចទទួលបាននូវស្តេចឈីប Snapdragon 8 Elite Gen 5 និងថាមពលថ្មប្រហែល 7000mAh ដែលគាំទ្រការសាកតាមខ្សែកម្លាំងដល់ទៅ 100W ឯណ្ណោះ។

ក្រៅពីនេះ សម្រាប់ផ្នែកខាងកាមេរ៉ាក្រោយវិញ Xiaomi 17 Ultra ក៏អាចនឹងទទួលបាននូវលេន Periscope Telephoto 200MP ថ្មី រួមជាមួយកាមេរ៉ាមុខ 50MP, ប្រព័ន្ធប្រតិបត្តិការ HyperOS 3 បូករួមជាមួយប្រព័ន្ធប្រតិបត្តិការ Android 16 ក៏ដូចជាអាវការពារកម្រិត IP68 និងម៉ាសុីនស្កេន Ultrasonic ចេញពីប្រអប់ផងដែរ។ ខណៈការប្រកាសចេញវិញ គឺអាចនឹងប្រកាសចេញនៅចុងឆ្នាំ២០២៥ នេះហើយ នៅក្នុងទីផ្សារប្រទេសចិន៕

