Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ចូលឆ្នាំថ្មី! មករៀន និងអនុវត្តទម្លាប់ប្រចាំថ្ងៃថ្មីៗតាមស្ថាបនិក Microsoft លោក Bill Gates
    គំនិតអាជីវកម្ម

    ចូលឆ្នាំថ្មី! មករៀន និងអនុវត្តទម្លាប់ប្រចាំថ្ងៃថ្មីៗតាមស្ថាបនិក Microsoft លោក Bill Gates

    November 19, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក Bill Gates ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាស្ថាបនិកក្រុមហ៊ុន Microsoft ជាមហាសេដ្ឋីប្រចាំសហរដ្ឋអាមេរិក ក៏ដូចជាបុគ្គលដ៏មានឥទ្ធិពលមួយរូប។ ភាពជោគជ័យនេះ គឺមិនអាចផ្ដាច់ចេញពីទម្លាប់រស់នៅប្រចាំថ្ងៃលោកនោះទេ។ ខាងក្រោមនេះ គឺជាទម្លាប់របស់លោក Bill Gates ដែលយើងអាចរៀនសូត្រ និងអនុវត្តតាម៖

    ១) ទម្លាប់អាន និងរៀនសូត្រឥតឈប់ឈរ

    ពាណិជ្ជកម្ម

    ការអានសៀវភៅគឺជាទម្លាប់មួយដែលខ្វះមិនបានសម្រាប់លោក Bill Gates ដោយលោកតែងតែចែករំលែក​ សៀវភៅល្អៗជាច្រើននៅលើប្លុកផ្លូវការរបស់គាត់។ នៅក្នុងមួយឆ្នាំលោកអានសៀវភៅជាមធ្យម ៥០ក្បាល មានជាប្រភេទវិទ្យាសាស្រ្ត អាជីវកម្ម និងបញ្ហាសង្គមជាដើម។ ការអានច្រើន អាចជួយបង្កើនចំណេះដឹង និងធ្វើឲ្យគំនិតលោកកាន់តែមុតស្រួច។

    ២) គេងឲ្យបានគ្រប់គ្រាន់ 

    លោក Bill Gates បានបញ្ជាក់ថា ការគេងឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់សម្រាប់រក្សាផលិតភាព និងភាពច្បាស់លាស់នៃគំនិត។ លោកព្យាយាមគេងឲ្យបាន ៧ម៉ោង ជារៀងរាល់យប់ ដោយជឿថាបើគេងមិនគ្រប់គ្រាន់គឺអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពច្នៃប្រឌិត ផលិតភាព​ និងឆាប់ភ្លេចភ្លាំង។ល។

    ៣) ការកំណត់គោលដៅ និងពេលវេលាច្បាស់លាស់ 

    លោក Bill Gates មានចក្ខុវិស័យ និងផែនការច្បាស់លាស់សម្រាប់ជំនួញលោក។ លោកមិនធ្វើការងារដោយគ្មានផែនការនោះទេ។ លោកផ្តោតលើ “រូបភាពធំ” ថាតើជំហានតូចៗដែលលោកកំពុងធ្វើនាពេលបច្ចុប្បន្ននឹងនាំលោកទៅដល់គោលដៅដ៏ធំនៅថ្ងៃអនាគតដោយរបៀបណា។

    ៤)​ ការគ្រប់គ្រងពេលវេលា 

    Time Blocking គឺជាវិធីសាស្រ្តដែលលោកប្រើប្រាស់កំណត់ពេលវេលា និងសកម្មភាពនីមួយៗ ដោយមិនអនុញ្ញាតឲ្យមានការរំខានពីអ៊ីមែល ឬបណ្តាញសង្គម អំឡុងពេលលោកបំពេញការងារនោះទេ។ ដោយលោកបែងចែកពេលវេលាការងារ និងពេលវេលាផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់។

    ៥) រៀនសូត្រពីកំហុសឆ្គង

    លោក Bill Gates មិនខ្លាចក្នុងការទទួលកំហុសរបស់ខ្លួន និងចាត់ទុកកំហុសទាំងនោះ ជាមេរៀនដ៏មានតម្លៃ។ លោកតែងតែវិភាគកំហុសទាំងនោះ ដើម្បីកែប្រែផែនការ យុទ្ធសាស្រ្តដែលនាំលោកឆ្ពោះទៅរកភាពប្រសើរឡើង។

    ៦) ចូលរួមការងារមនុស្សធម៌ ផ្តល់ត្រឡប់ឲ្យសង្គមវិញ 

    លោក Bill Gates ជឿជាក់ថាសុភមង្គលពិតប្រាកដ គឺស្ថិតនៅត្រង់ការប្រើប្រាស់ធនធានដើម្បីដោះស្រាយបញ្ហាធំៗរបស់ពិភពលោក និងលើកកម្ពស់ជីវភាពមនុស្សជាតិ។ Bill & Melinda Gates Foundation គឺជាមូលនិធិ ដែលលោកបានលះបង់ពេលវេលា និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការផ្តល់ជាជំនួយសម្រាប់ភាពល្អប្រសើរនៃសង្គម។

    Bill Gates Microsoft
    Share. Facebook Telegram WhatsApp
    Previous Articlevivo V60 Lite បានមកដល់កម្ពុជាហើយ រចនាឡើងសម្រាប់ការកម្សាន្តគ្មានដែនកំណត់
    Next Article កុំចាប់ចិត្តតែ iPhone 17 Pro Max ពេកបងប្អូន មើលស្តេចកាមេរ៉ា Xiaomi 17 Ultra នេះផង!

    Related Posts

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.