Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»Facebook នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងអាវុធ និងឧបករណ៍ការពារនៅអាមេរិក
    ផ្សេងៗ

    Facebook នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងអាវុធ និងឧបករណ៍ការពារនៅអាមេរិក

    January 18, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃសៅរ៍ ទី១៦ មករា កន្លងទៅនេះ ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មសម្រាប់គ្រឿងសម្ភារៈអាវុធ និងឧបករណ៍ការពារ នៅសហរដ្ឋអាមេរិក ដែលមានប្រសិទ្ធិភាពភ្លាមៗរហូតដល់យ៉ាងហោចណាស់ ពីរថ្ងៃបន្ទាប់ពីថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃទី ២០ ខែមករា។

    ពាណិជ្ជកម្ម

    បន្ទាប់ពីការវាយប្រហាររបស់ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី ៦ ខែមករា រួចមក ក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គមខាងលើ បាននិយាយថា ឥឡូវនេះវានឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មសម្រាប់គ្រឿងបន្លាស់ ដូចជា ទូរកាំភ្លើង អាវកាក់ការពារគ្រាប់ និង ខ្សែ-ស្រោមកាំភ្លើង នៅសហរដ្ឋអាមេរិក។

    ក្រុមហ៊ុន Facebook បានឲ្យដឹងនៅក្នុងការបង្ហោះមួយថា “យើងបានហាមឃាត់ការផ្សាយពាណិជ្ជកម្មអំពីអាវុធ គ្រាប់រំសេវ និងការកែច្នៃអាវុធ ដូចជាធ្វើឲ្យស្ងាត់ជាដើម។ ប៉ុន្តែឥឡូវនេះ យើងក៏នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មសម្រាប់គ្រឿងប្រើប្រាស់ជាមួយកាំភ្លើងដែរ”។

    គួរឲ្យដឹងថា សមាជិកព្រឹទ្ធសភាអាមេរិក ៣ រូប បានផ្ញើលិខិតមួយទៅនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg កាលពីថ្ងៃសុក្រ ដោយស្នើឲ្យលោករារាំងជាអចិន្ត្រៃយ៍ នូវការផ្សាយពាណិជ្ជកម្មនៃផលិតផលដែលត្រូវបានរចនាឡើងយ៉ាងច្បាស់ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រដាប់អាវុធ៕

    Facebook សហរដ្ឋអាមេរិក
    Share. Facebook Telegram WhatsApp
    Previous ArticleVietjet ចង់ទិញយន្តហោះថែម ខណៈពឹងផ្អែកលើវ៉ាក់សាំង ដើម្បីស្តារការធ្វើដំណើរតាមអាកាស
    Next Article វៀតណាម លក់ម៉ូតូមិនសូវដាច់ ដោយសារកូវីដ១៩

    Related Posts

    ត្រៀមលុយបងប្អូន! មេធំ Mark Zuckerberg របស់យើងគ្រោងចេញលក់វ៉ែនតាឆ្លាតវៃ Hypernova របស់ខ្លួនហើយ តម្លៃតែ ១ពាន់ដុល្លារ ប៉ុណ្ណោះ

    April 3, 20251 Min Read

    ស្ងាត់ៗ! មេធំ Mark Zuckerberg ប្រកាសវិនិយោគ 10 ពាន់លានដុល្លារ លើគម្រោងខ្សែកាបក្រោមបាតសមុទ្រវែងជាងគេបំផុតក្នុងពិភពលោក

    February 19, 20251 Min Read

    ឃើញផុសគេ Share គគោក តែមើលមិនឃើញ Reactions ប៉ុន្មាននាក់? គេធ្វើបែបនេះ!

    January 11, 20241 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.