នៅលើផុសខ្លះនៃ Facebook អ្នកអាចឃើញត្រឹមមនុស្សម្នាក់ Reaction លើផុសនោះ ប៉ុន្ដែតាមពិតមានអ្នក Like, Love, Haha… ជាច្រើនអ្នក នោះមកពីគេបិទ Reaction មិនឱ្យអ្នកឃើញ។ វិធីបិទគេធ្វើបែបនេះ៖
– បើកកម្មវិធី Facebook > Menu > Settings & Privacy > Settings
– Preferences > Reaction Preferences
– ត្រង់នេះមាន ២ចំណុច
– On posts from others មានន័យថា បិទចំនួន Like ឬ Reactions ផ្សេងៗដែលអ្នកមិនចង់មើលឃើញលើ Post ដែលអ្នកដទៃបានបង្ហោះ
– On your posts មានន័យថា បិទចំនួន Like ឬ Reactions ផ្សេងៗលើ Post ដែលខ្លួនអ្នកបានបង្ហោះ មិនឱ្យអ្នកដទៃឃើញ៕
យ៉ាងណាទោះអ្នក បិទមិនឱ្យអ្នកដទៃឃើញ Reaction តែអ្នកជាម្ចាស់ផុស អ្នកនៅតែអាចមើលដឹង និងរាប់ reaction បានដដែល៕