ថ្មីៗនេះយើងសង្កេតឃើញមានការបង្ហោះលក់បញ្ចុះតម្លៃដ៏ខ្លាំង ដោយតម្រូវឱ្យចុចទិញតាមគេហទំព័រ មានតំណលីងមិនច្បាស់លាស់ និងត្រូវបានរកឃើញលីងនោះ មានបង្កប់មេរោគអាចរងគ្រោះដល់អ្នកប្រើ ពិសេសគឺការស្ទូចយកគណនី (phising attack)។
តំណលីងខាងលើនោះ បានបង្ហោះព័ត៌មានគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយចំណុចពិសេសគឺតម្រូវឱ្យអ្នកបំពេញអាសយដ្ឋានរស់នៅ លេខទូរសព្ទ និងអ៊ីមែលជាដើម។ ដែលព័ត៌មានទាំងនេះ គឺសំខាន់ណាស់ចំពោះអ្នកប្រើ ត្បិតជាធ្នាក់ឈានទៅដល់ការវាយប្រហារលើអ៊ីនធឺណិតជាច្រើនទម្រង់។
ដូចនេះ មុននឹងសម្រេចចិត្តជឿលើប្រភពណាមួយ គប្បីមើលពីប្រភពឱ្យច្បាស់លាស់ មើលតំណលីងនោះ តើមានឈ្មោះស្ថាប័ន ឈ្មោះ Domain ឬមានកន្ទុយ .kh នៃប្រទេសច្បាស់លាស់ឬទេ៕