Apple កំណត់ថ្ងៃប្រកាសចេញ VR/AR Vision Pro ជាផ្លូវការ នៅថ្ងៃទី២ កុម្ភៈ ២០២៤ នេះហើយ ងាកមក Sony ឯណេះវិញ ខ្លួនមិនស្ងៀមនោះទេ ត្រៀមបញ្ចេញ mixed reality ទៅកាន់ទីផ្សារ សម្រាប់ការងារ។ វាចូលរួមផលិតដោយ Siemens ដែលទិសដៅសម្រាប់ “spatial content creators” អ្នកបង្កើតមាតិកាបែបលំហរ ហើយក្នុងនោះវាមានលទ្ធភាពធ្វើការ ចាប់ពីការងារឌីហ្សាញ ដល់ការងារបែបផលិតកុន។
វាមានអេក្រង់ 1.3-type OLED microdisplays មានកម្រិតបង្ហាញ 4K resolution and 96% DCI-P3 រត់ដោយឈីប Snapdragon XR2+ Gen 2។ វាមានលទ្ធភាព tracking ដោយប្រើ កាមេរ៉ា៦គ្រាប់ និងស៊ែនស័រ ដែលអាចផលិតរូបផាព និងការបញ្ចេញទឹកមុខរបស់មនុស្សបានលឿន ដូចជាក់ស្ដែងមើលឃើញ។
ឧបករណ៍នេះក៏អាចបើកផ្នែកខាងមុខបានផងដែរ ដែលអាចឱ្យអ្នកមើលពិភពពិញ ដោយមិនចាំបាច់ដោះឧបករណ៍បានផងដែរ។ កាស XR ថ្មីពី Sony និង Siemens នឹងមានលក់នៅចុងឆ្នាំនេះ ដោយមិនទាន់មានការបញ្ជាក់ពីតម្លៃនៅឡើយទេ ត្បិតព័ត៌មានលម្អិតនឹងត្រូវប្រកាសនៅពេលក្រោយ៕