Browsing: hacker

លេខកូដ OTP ជាសារសម្ងាត់ដែលផ្ទុកលេខកូដសម្រាប់ verify ចំពោះគណនីដែលកំណត់សុវត្ថិភាពបន្ថែមច្រើនជាន់។ ជាទូទៅកូដនេះគឺទទួលបាន ពេលអ្នកស្នើសុំដើម្បីបញ្ជាក់អ្វីមួយពេល log in។ ប៉ុន្ដែបើអ្នកមិនបានស្នើផង ស្រាប់តែទទួលបានតើវាជាទង្វើអ្វី? នោះវាពិតជាទង្វើរបស់នរណាម្នាក់ដែលព្យាយាមវាយប្រហារមកលើគណនីរបស់អ្នក មិនថាវិធីសាស្ត្ររាវលេខកូដ ការលក់ទិន្នន័យផ្ទាល់ខ្លួនលើទីផ្សារងងឹត ការឃ្លាំមើលពីបណ្ដាញរបស់ Hacker ជាដើម ដើម្បីឈានដល់ការ log in…

ការប្រើប្រាស់ស្មាតហ្វូនធម្មតាៗចេះតែបានហើយ ប៉ុន្ដែវាមានចំណុចជាច្រើនដែលអ្នកគួរតែដឹង និងបង្ការ ត្បិតវាអាចបង្កបញ្ហាផ្សេងៗ ពិសេសទៅលើផ្នែកសន្តិសុខតែម្ដង (Security)។ ដូចនេះសូមមកស្វែងយល់ ពីការប្រើស្មាតហ្វូនរបស់អ្នកដោយទំនុកចិត្ត ដែលត្រូវបានផលិតឡើងជាវីដេអូខ្លីងាយយល់ ដែលបង្កើតឡើងដោយការយល់ដឹងអំពីសន្តិសុខព័ត៌មានអាស៊ានជប៉ុន។ https://youtu.be/imJo0-xPaCg

ជាទូទៅការវាយប្រហារតាមតំណលីង Hacker តែបន្លំលីងនោះឱ្យស្រដៀងៗទៅនឹងគេហទំព័រ ឬក្រុមហ៊ុនល្បីៗ ដែលអ្នកអាចច្រលំចុច ឬធ្លាក់ទៅកាន់អន្ទាក់ដែលពួកគេរៀបចាំ។ ដូចនេះបើអ្នកសង្ស័យថា គេហទំព័រ ឬ ឯកសារនោះមិនមានសុវត្ថិភាព ឬតំណភ្ជាប់នោះអាចជាតំណភ្ជាប់បោកបញ្ឆោត យើងអាចស្កេនបានតាមរយះគេហទំព័រ ខាងក្រោម។ នេះជាគេហទំព័រដ៏ល្បីមួយ www.virustotal.com ដែលជាគេហទំព័រសម្រាប់វិភាគឯកសារ អាស័យដ្ឋានគេហទំព័រ (URLs) និង IP…

ការដាក់លេខសម្ងាត់ត្រឹមត្រូវ គឺបានន័យថា ដាក់ត្រឹមត្រូវតាមស្ដង់ដារ និងបទពិសោធន៍ល្អៗកន្លងមក ដែលអ្នកជំនាញណែនាំ គឺមានអត្រាសុវត្ថិភាពខ្ពស់។ ផ្អែកតាមអ្នកជំនាញ គេបានណែនាំគន្លឹះសំខាន់ៗចំនួន ៥ ដើម្បីឱ្យការដាក់លេខសម្ងាត់របស់អ្នកកាន់តែរឹងមាំ គេចពី Hacker។ ត្បិតការវាយប្រហារខ្លះ បានប្រើបណ្ណាល័យលេខសម្ងាត់ ដែលមានលេខសម្ងាត់រាប់សិបលានរាវរក។ ដូចនេះដើម្បីជៀសវាងបញ្ហាផ្សេងៗដែលចន្លោះប្រហោងតាមលេខសម្ងាត់ សូមអនុវត្តតាមវិធីទាំង ៥ នៅខាងក្រោមនេះ៖ ប្រភព៖…

ថ្មីៗនេះយើងសង្កេតឃើញមានការបង្ហោះលក់បញ្ចុះតម្លៃដ៏ខ្លាំង ដោយតម្រូវឱ្យចុចទិញតាមគេហទំព័រ មានតំណលីងមិនច្បាស់លាស់ និងត្រូវបានរកឃើញលីងនោះ មានបង្កប់មេរោគអាចរងគ្រោះដល់អ្នកប្រើ ពិសេសគឺការស្ទូចយកគណនី (phising attack)។ តំណលីងខាងលើនោះ បានបង្ហោះព័ត៌មានគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយចំណុចពិសេសគឺតម្រូវឱ្យអ្នកបំពេញអាសយដ្ឋានរស់នៅ លេខទូរសព្ទ និងអ៊ីមែលជាដើម។ ដែលព័ត៌មានទាំងនេះ គឺសំខាន់ណាស់ចំពោះអ្នកប្រើ ត្បិតជាធ្នាក់ឈានទៅដល់ការវាយប្រហារលើអ៊ីនធឺណិតជាច្រើនទម្រង់។ ដូចនេះ មុននឹងសម្រេចចិត្តជឿលើប្រភពណាមួយ គប្បីមើលពីប្រភពឱ្យច្បាស់លាស់ មើលតំណលីងនោះ…

ថ្មីៗនេះមានតំណលីងគ្រោះថ្នាក់មួយ ដែលយកប្រ៊ែនក្រុមហ៊ុនល្បីមកបញ្ឆោត ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមពីមួយទៅមួយ ឬតាមគ្រុបឆាតជាដើម ជាថ្នូរនឹងរង្វាន់ឬលាភសក្ការៈ តម្រូវឱ្យគេចែករំលែកបន្តគ្នាឱ្យបានច្រើន។ យោងតាមការធ្វើតេស យើងស្គេនឃើញថា តំណងលីងនោះផ្ទុកនូវកូដគ្រោះថ្នាក់ (Phishing) ប្រភេទការវាយប្រហារដោយស្ទូចយកគណនី ឬលួចព័ត៌មានរបស់អ្នកប្រើប្រាស់ដែលមិនប្រុងប្រយ័ត្ន។ ចំពោះក្រុមហ៊ុនដែលជាម្ចាស់ប្រ៊ែនផ្ទាល់ ក៏បានចេញបកស្រាយដែលថា តំណលីងនោះត្រូវបានជនខិលខូចបន្លំប៉ុណ្ណោះ។ ដូចនេះ ចំពោះបងប្អូនដែលបានឆ្លងកាត់បញ្ហានេះ ឬមិនបាន គប្បីប្រប្រយ័ត្នមុនចុចតំណលីងអ្វីមួយដែលមិនស្គាល់ ឬគ្មានប្រភពច្បាស់លាស់…

ជនបន្លំបោកប្រាស់លើអនឡាញ ឬ Hacker កំពុងប្រើទម្រង់បោកថ្មី ដែលបន្លំខ្លួនធ្វើជាគណនីរបស់ រាជរដ្ឋាភិបាល ដោយបញ្ឆោតឱ្យយើងចុចតាមតំណលីងដែលពួកខិលខូចផ្ញើ។ ដែលបច្ចេកទេសបោកប្រាស់នេះ ហៅថា ស្ទូចយកគណនី ឬ Phishing Link ដែល Hacker មានលទ្ធភាពលួចព័ត៌មានរបស់អ្នក និងបើគ្រោះថ្នាក់ធ្ងន់ គឺអាចឈានដល់គ្រប់គ្រងគណនី Telegram ថែមទៀតផង។…

គណនីលើអ៊ីនធឺណិតរបស់ម្នាក់ៗគឺសំខាន់ណាស់ បណ្ដុំទៅដោយប្រភពព័ត៌មានជាច្រើន ម៉្លោះហើយ ការការពារជាមុនជារឿងចាំបាច់ ជៀសវាងកើតឡើងហើយអង្គុយស្ដាយក្រោយ។ ដូចនេះយើងសូមណែនាំ ៧ ចំណុច បើអនុវត្តបានលែងខ្វល់រឿង Hacker បៀតបៀនលើគណនីរបស់អ្នកហើយ។ ១. សង្កេតឱ្យច្បាស់អាចជាអន្ទាក់ មានករណីធ្លាប់កើតមាន ត្បិតអ្នកវាយប្រហារលើអ៊ីនធឺណិត បន្លំឱ្យអ្នកទុកចិត្ត ឬខលមកអ្នកដើម្បីជីកសួរឱ្យបានលេខកូដគណនី ឬលេខសម្ងាត់ PIN Code។…