ជនបន្លំបោកប្រាស់លើអនឡាញ ឬ Hacker កំពុងប្រើទម្រង់បោកថ្មី ដែលបន្លំខ្លួនធ្វើជាគណនីរបស់ រាជរដ្ឋាភិបាល ដោយបញ្ឆោតឱ្យយើងចុចតាមតំណលីងដែលពួកខិលខូចផ្ញើ។
ដែលបច្ចេកទេសបោកប្រាស់នេះ ហៅថា ស្ទូចយកគណនី ឬ Phishing Link ដែល Hacker មានលទ្ធភាពលួចព័ត៌មានរបស់អ្នក និងបើគ្រោះថ្នាក់ធ្ងន់ គឺអាចឈានដល់គ្រប់គ្រងគណនី Telegram ថែមទៀតផង។ នេះបើយោងទៅតាមសេចក្ដីប្រកាសថ្មីៗនេះ របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ នាយកដ្ឋានបានណែនាំឱ្យអ្នកប្រើដូចជា៖
– កុំចែករំលែកពាក្យសម្ងាត់របស់អ្នក ជាមួយនរណាម្នាក់
– រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឱ្យសុវត្ថិភាព
– កុំចុចលើតំណភ្ជាប់ (link) ណាមួយមិនមានប្រភពច្បាស់លាស់ និងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕