ក្រុមហ៊ុន Google ទើបនឹងកំណត់គោលការណ៍ថ្មី ដោយនឹងលុបរាប់គណនី Gmail ចាប់ពីថ្ងៃទី១ ខែធ្នូ ២០២៣ ចំពោះគណនីណាមួយដែលមិនមានសកម្មភាពប្រើប្រាស់ក្នុងរយៈពេលយូរ ឬមិនបានចូលទៅប្រើប្រាស់ទាល់តែសោះ។
ការលុបនេះមានន័យថា រាល់សេវាកម្មផ្សេងៗលើ Gmail ដូចជា YouTube, Photos, Docs, Drive, Meet និង Calendar នឹងត្រូវលុបចោលទាំងអស់ទៅតាមគណនី Gmail។
ការសម្គាល់របស់ Google ចំពោះគណនីដែលមិនមានសកម្មភាពនោះ មានន័យថា អ្នកមិនបាន Log in ឬមិនបានប្រើសេវាកម្មផ្សេងៗដូចជា ការប្រើ Google Search, ចូលទៅប្រើប្រាស់ឯកសារលើ Drive ឬមិនបានយកគណនីសម្រាប់ទស្សនា YouTube និងអ្វីៗផ្សេងច្រើនទៀត។
គួរបញ្ជាក់ថា កន្លងមក Google បានប្រកាសម្ដងមកហើយ ថានឹងលុបរាល់គណនីដែល មិនប្រើប្រាស់សេវាកម្មផ្សេងៗ រយៈពេលពេល ២ឆ្នាំ៕