Netflix នឹងបើកឱ្យអ្នកជាវសេវាកម្មរបស់ខ្លួន អាចលេងហ្គេមចោរលួចឡានដោយមិនគិតថ្លៃ GTA: The Trilogy (Grand Theft Auto: The Trilogy – The Definitive Edition) គិតចាប់ពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ Android / iOS។
គួរបញ្ជាក់ថា ហ្គេម Grand Theft Auto: The Trilogy – The Definitive Edition ជាការច្របាច់បញ្ចូលគ្នារវាងហ្គេម៣ គឺ GTA III, GTA Vice City និង GTA San Andreas។ ដោយកំណែប្រែថ្មីនេះ ផ្ដល់បទពិសោធន៍ការបញ្ជារទំនើប ក្រាហ្វិចអាប់ឌែតឱ្យច្បាស់ជាងមុន ដល់ទៅ 4K ក្នុងកម្រិត 60fps។ យ៉ាងណា វគ្គនិងតួអង្គគឺនៅរក្សាដដែល។
បច្ចុប្បន្នហ្គេម GTA ជំនាន់កែប្រែនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៩ដុល្លារ សម្រាប់លេងលើ កុំព្យូទ័រ, PlayStation, Nintendo Switch និង Xbox៕