Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចំណុចល្អៗទាំង ៧ អនុវត្តបានលែងខ្វល់រឿង Hacker បៀតបៀនលើគណនីរបស់អ្នក
    បច្ចេកវិទ្យា

    ចំណុចល្អៗទាំង ៧ អនុវត្តបានលែងខ្វល់រឿង Hacker បៀតបៀនលើគណនីរបស់អ្នក

    October 27, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    គណនីលើអ៊ីនធឺណិតរបស់ម្នាក់ៗគឺសំខាន់ណាស់ បណ្ដុំទៅដោយប្រភពព័ត៌មានជាច្រើន ម៉្លោះហើយ ការការពារជាមុនជារឿងចាំបាច់ ជៀសវាងកើតឡើងហើយអង្គុយស្ដាយក្រោយ។ ដូចនេះយើងសូមណែនាំ ៧ ចំណុច បើអនុវត្តបានលែងខ្វល់រឿង Hacker បៀតបៀនលើគណនីរបស់អ្នកហើយ។

    ១. សង្កេតឱ្យច្បាស់អាចជាអន្ទាក់

    ពាណិជ្ជកម្ម

    មានករណីធ្លាប់កើតមាន ត្បិតអ្នកវាយប្រហារលើអ៊ីនធឺណិត បន្លំឱ្យអ្នកទុកចិត្ត ឬខលមកអ្នកដើម្បីជីកសួរឱ្យបានលេខកូដគណនី ឬលេខសម្ងាត់ PIN Code។ ព្រោះបុគ្គលិកក្រុមហ៊ុន ឬក្រុមហ៊ុន Facebook ឬធនាគារ បុគ្គលិករបស់ពួកគេមិនមានសិទ្ធិដឹងឮពីគណនីអ្នកឡើយ។​

    ២. កុំចុចលើតំណលីងមិនស្គាល់ នៅលើអ៊ីនធឺណិត ឬនៅក្នុងអ៊ីមែលដែលអ្នកបានទទួល ព្រោះវាអាចជាប្រភពអន្ទាក់ផ្សេងៗដែល Hacker រៀបចំទាក់អ្នកបាន។

    ៣. កុំតម្លើងកម្មវិធីមិនស្គាល់ប្រភព ត្បិតវាអាចគ្រោះថ្នាក់ក្នុងប្រការផ្សេងៗ បើកម្មវិធីនោះខុសច្បាប់ មិនមានការអនុញ្ញាតត្រឹមត្រូវពី App Store ឬ Play Store។

    ៤. បើជៀសបាន គួរកុំប្រើ Wi-Fi តាមទីសាធារណៈ ព្រោះភ្នែករបស់អ្នកអាចមើលមិនដឹងឡើយ ក្នុង Local LAN ឬក្នុងតំបន់​ Wi-Fi ដែលអ្នកប្រើមានមនុស្សមិនល្អ ឬ Hacker នោះឡើយ។

    ៥. ប្រើលេខសម្ងាត់ឱ្យពិបាកស្មានដឹង ឬប្រើសោសម្ងាត់ពីរជាន់ Two-Factor Authentication

    ៦. បើមានលទ្ធភាព គួរប្រើកម្មវិធីចាប់មេរោគ លើស្មាតហ្វូន ឬលើកុំព្យូទ័រ

    ៧. អាប់ឌែតប្រព័ន្ធប្រតិបត្តិការ OS ឬកម្មវិធី (App) ឱ្យដល់ជំនាន់ចុងក្រោយជាប្រចាំ។ ត្បិតកំណែអាប់ឌែតចុងក្រោយ មានអត្រាទប់ស្កាត់ការយាយីពី Hacker ឬមេរោគថ្មីៗផងដែរ៕

    hacker អ៊ីនធឺណិត អ្នកវាយប្រហារ
    Share. Facebook Telegram WhatsApp
    Previous Articleសញ្ញាទាំង ៦ បង្ហាញថាកុំព្យូទ័រអ្នកល្មមដូរស៊េរីហើយ
    Next Article នាឡិកាវៃឆ្លាត Huawei Watch GT 4 មានមុខងារមួយអាចប្រាប់រោគសញ្ញាជំងឺស្ទះដង្ហើមពេលគេងយប់

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.