Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»នាឡិកាវៃឆ្លាត Huawei Watch GT 4 មានមុខងារមួយអាចប្រាប់រោគសញ្ញាជំងឺស្ទះដង្ហើមពេលគេងយប់
    បច្ចេកវិទ្យា

    នាឡិកាវៃឆ្លាត Huawei Watch GT 4 មានមុខងារមួយអាចប្រាប់រោគសញ្ញាជំងឺស្ទះដង្ហើមពេលគេងយប់

    October 27, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការទិញនាឡិកាវៃឆ្លាតយកមកប្រើប្រាស់ មិនគួរគិតគូរតែអំពីរូបរាងខាងក្រៅនោះទេ ប៉ុន្តែក៏ត្រូវខ្វល់ខ្វាយអំពីមុខងារពិសេសៗដែលអាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ ជាក់ស្ដែងនាឡិកាវៃឆ្លាតដែលទើបប្រកាសចេញរបស់ Huawei ឈ្មោះថា Watch GT 4 មិនត្រឹមតែមានរូបរាងល្អឆើតឆាយនោះទេ ប៉ុន្តែក៏មានមុខងារទំនើបៗជាច្រើនផងដែរ។

    ពាណិជ្ជកម្ម

     

    Watch GT 4 ដែលជាអ្នកស្នងតំណែងនាឡិកា Watch GT 3 មានរួមបញ្ចូលបច្ចេកវិទ្យាតាមដានសុខភាពជាច្រើនក្នុងបច្ចេកវិទ្យា TruSeen 5.5 Plus របស់នាឡិកានេះ។ អ្នកប្រើប្រាស់អាចធ្វើការតាមដានចង្វាក់បេះដូង, តាមដានដំណេក, ពិនិត្យមើលកម្រិតអុកស៊ីហ្សែនក្នុងនាម, រាប់ជំហានដែលបានដើរ និងអាចដឹងអំពីចំនួនកាឡូរីដែលបានដុតពេញមួយថ្ងៃផងដែរ។

    ជាងនេះទៀត នាឡិកា Watch GT 4 ក៏អាចតាមដានវដ្ដនៃរដូវ ដោយមានការជួយពីការតាមដានកម្រិតស៊ីតុណ្ហភាពក្នុងខ្លួន ហើយបន្ថែមពីនេះវាមានមុខងារថ្មីឈ្មោះថា Sleep Breathing Awareness ដែលអាចជួយកំណត់អំពីរោគសញ្ញាស្ទះដង្ហើមពេលគេង។

    ជំងឺស្ទះដង្ហើមពលគេងយប់ មានផលប៉ះពាល់យ៉ាងខ្លាំងក្នុងតំណេកប្រចាំថ្ងៃ ដោយអ្នកជំងឺអាចភ្ញាក់ពីតំណេកភ្លាមៗ ហើយពិបាកនឹងសំរាន្តលក់វិញ ដែលអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងពិបាកក្នុងការបើកបរយាន្តជំនិះដោយខ្លួនឯង។

    ក្រៅពីបច្ចេកវិទ្យានេះ Watch GT 4 មានបំពាក់អេក្រង់ AMOLED ទំហំ ១,៤៣អ៊ីញ ជាមួយកម្រិតបង្ហាញដិតច្បាស់ដល់ ៣២៦ភីកសែលក្នុងមួយអ៊ីញ ខណៈដែលថាមពលថ្មទំហំ ៥២៤mAh របស់វា អាចទ្រាំទ្របានដល់ ២សប្ដាហ៍ឯណោះ។

    បច្ចុប្បន្ននេះ Huawei Watch GT 4 អាចរកទិញបានលើទីផ្សារកម្ពុជា ក្នុងតម្លៃចាប់ពី ២១៩ដុល្លារ ឡើងទៅ៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleចំណុចល្អៗទាំង ៧ អនុវត្តបានលែងខ្វល់រឿង Hacker បៀតបៀនលើគណនីរបស់អ្នក
    Next Article ម៉ូតូ Honda Dream ស៊េរីថ្មី ដឹកពីខ្មែរទៅវៀតណាម លក់តម្លៃ ៤ពាន់ដុល្លារ

    Related Posts

    ត្រៀមខ្លួនកម្សាន្តឥតឈប់ឈរជាមួយនឹង V60 Lite ថ្មីពី vivo

    November 7, 20251 Min Read

    ស្ងាត់ៗ! ក្រុមហ៊ុន Microsoft ណែនាំគំរូ AI ថ្មី ឈ្មោះថា Muse សម្រាប់ការអភិវឌ្ឍន៍ហ្គេម

    February 21, 20251 Min Read

    Samsung ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីនៅក្នុង Galaxy S26 របស់ពួកគេ ជាមួយនឹងសមត្ថភាពផ្ទុកថាមពលលើសពី 6,000 mAh

    February 11, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.