Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ម៉ូតូ Honda Dream ស៊េរីថ្មី ដឹកពីខ្មែរទៅវៀតណាម លក់តម្លៃ ៤ពាន់ដុល្លារ
    យានយន្ត

    ម៉ូតូ Honda Dream ស៊េរីថ្មី ដឹកពីខ្មែរទៅវៀតណាម លក់តម្លៃ ៤ពាន់ដុល្លារ

    October 27, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនមួយដែលជំនាញនាំចូលម៉ូតូពីបរទេសទៅកាន់វៀតណាម បានដឹកជញ្ជូនម៉ូតូ Honda Dream ស៊េរីថ្មី ជាង៣០គ្រឿង ដើម្បីចរាចរណ៍លក់នៅវៀតណាម។

    ពាណិជ្ជកម្ម

    បើតាមហាងលក់រាយ បានឲ្យដឹងថា ម៉ូតូ Honda Dream ស៊េរីថ្មីនេះ មានតម្លៃខ្ពស់រហូតដល់ ១០០លានដុង ដែលស្មើប្រមាណ ៤ ០០០ដុល្លារ ខណៈដែលតម្លៃនៅកម្ពុជាគឺប្រមាណជា ២ ៥០០ដុល្លារ។ តម្លៃរបស់ម៉ូតូ Dream នៅទីផ្សារជាច្រើន តែងមានតម្លៃខ្ពស់ ព្រោះថាវាគឺជាម៉ូតូដ៏ល្បីឈ្មោះមួយ។

    ជាមួយតម្លៃខ្ពស់ និងចំនួនម៉ូតូមានតិចតួចបែបនេះ ម៉ូតូ Honda Dream ស៊េរីថ្មីនេះ ច្បាស់ណាស់គឺសក្តិសមសម្រាប់តែអតិថិជនដែលមានជីវភាពធូរធារ និងចូលចិត្តប្រមូលទិញរបស់របរទុកជា Collection។

    កន្លងមក ម៉ូតូ Dream ក៏បានចែកចាយលក់នៅវៀតណាមដែរ ដោយចំនួនម៉ូតូដែលដាក់លក់គឺមានមិនច្រើនឡើយ ព្រោះតែតម្លៃរបស់វាខ្ពស់ពេកបើធៀបនឹងចំណុចពិសេសរបស់វា។

    តម្លៃខ្ទង់ ៤ពាន់ដុល្លារនេះ គឺប្រហាក់ប្រហែលនឹងម៉ូតូ Honda SH 160i ដែលមានម៉ាស៊ីនធំជាង និងមានបច្ចេកវិទ្យាទំនើបជាងផងដែរ៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleនាឡិកាវៃឆ្លាត Huawei Watch GT 4 មានមុខងារមួយអាចប្រាប់រោគសញ្ញាជំងឺស្ទះដង្ហើមពេលគេងយប់
    Next Article លេចដំណឹងមកហើយ Macbook ធូរថ្លៃរបស់ Apple គឺតម្លៃខ្ទង់ ៧០០ដុល្លារ ឬក្រោមហ្នឹងទៀត

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.