កាលពីថ្មីៗនេះ CamboBiz បានចុះផ្សាយដោយដកស្រង់ពីប្រភពធំរបស់កូរ៉េ DigiTime និងអ្នកព្យាករណ៍ដ៏ល្បីលោក Ming-Chi Kuo ថា Apple អាចចាប់ផ្តើមលក់ MacBook តម្លៃធូរថ្លៃនៅចុងឆ្នាំ២០២៤ ដោយអាចផ្លាស់ប្ដូរការឌីហ្សាញខ្លះ គឺមិនប្រើសារធាតុលោហៈដូចមុន ហើយថែមទាំងគ្រោងបង្កើនការនាំចេញ MacBook ថ្មីនេះស្រវាយកទីផ្សារប្រមាណ ៨ ទៅ ១០លានគ្រឿង ក្នុងមួយឆ្នាំថែមទៀតផង។
ដោយឡែកមុននេះបន្តិច មានរបាយការណ៍ថ្មី បង្ហាញថា ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍយ៉ាងសកម្មនូវ MacBook តម្លៃធូរថ្លៃ ខ្នាតអេក្រង់ ១២ និង ១៣អ៊ិញ ដោយដាក់លក់ក្នុងតម្លៃ ត្រឹមតែ ៧០០ដុលា្លរ ឬទាបជាងនេះទៅទៀត។d
នេះបើយោងទៅតាមប្រតិបត្តិករ នៃគណនីអ្នកប្រមូលព័ត៌មាន “yeux1122” នៅលើប្លុក Naver ដែលជាប្រភពខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មដ៏ជាប់លាប់មួយ៕