បច្ចុប្បន្នលើទីផ្សារ កុំព្យូទ័រយួរដៃ ឬឡេបថប មានតម្លៃថ្លៃគួរសម អាចថា ៥០០ដុល្លារ ឡើងល្មមប្រើដើម្បីបំពេញតម្រូវការជាច្រើន ហើយអ្នកប្រើក៏មិនងាយដូរស៊េរីដូចទូរសព្ទនោះដែរ។ ប៉ុន្ដែឡេបថបរបស់អ្នក ជួបសញ្ញាទាំង ៥ ខាងក្រោមនេះ ល្មមដល់ពេលប្ដូរថ្មីហើយ ប្រើបន្តប្រើ គឺខាតពេលវេលា ថាំចិត្ត នឹងអាចខូចចូលជាង មិនចំណេញនោះឡើយ។
– សញ្ញាទី១ បើកម្មវិធីច្រើនដំណាលគ្នា លែងដើរស្រួល យឺតៗ មិនរលូន
– សញ្ញាទី២ លែងមានការបន្តអាប់ឌែត Software ពីក្រុមហ៊ុន
– សញ្ញាទី៣ កង្ហារត្រជាក់ដំណើរការមិនលស់ពេល ទោះរត់កម្មវិធីស្រាយលក៏ម៉ាស៊ីនឡើងក្ដៅ
– សញ្ញាទី៤ លែងកាន់ថ្ម ឬថ្មត្រូវដោតសាកគ្រប់ពេលបើកប្រើ
– សញ្ញាទី៥ អេក្រង់ធ្លាក់គុណភាព
– សញ្ញាទី៦ ធ្លាក់គុណភាព Hard Disk ដូចជាល្បឿន Read ឬ Write ទិន្នន័យចូលយឺតជាងមុន ឬ Hard Disk ឮសំឡេងមិនឈប់៕