Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»គ្រាន់តែលាបថ្នាំរថយន្ត Bugatti ប្រើពេលជិត១ខែ
    យានយន្ត

    គ្រាន់តែលាបថ្នាំរថយន្ត Bugatti ប្រើពេលជិត១ខែ

    October 26, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្នុងពេលដែលឧស្សាហកម្មយានយន្តខិតខំកែសម្រួលសង្វាក់ផលិតកម្មដោយប្រើប្រាស់រ៉ូបូតកាន់តែច្រើនដើម្បីបន្ថយការចំណាយលើការផលិតនោះ នៅមានក្រុមហ៊ុនរថយន្តមួយចំនួនដែលនៅផលិតរថយន្តដោយដៃមនុស្សផ្ទាល់នៅឡើយ ក្នុងនោះមានដូចជា Bugatti ជាដើម។
    ក្នុងការចុះផ្សាយមួយ Bugatti បានរៀបរាប់ឲ្យដឹងអំពីភាពល្អិតល្អន់នៃការលាបថ្នាំរថយន្តដោយប្រើប្រាស់ដៃមនុស្សផ្ទាល់ ជាកិច្ចការមួយដែលចំណាយពេលប្រហែល ៦០០ម៉ោង ទៅ ៧០០ម៉ោង ឬប្រហែលជិតមួយខែឯណោះ។

    ក្នុងរយៈពេលដូចគ្នានេះ Bugatti និយាយថា ក្រុមហ៊ុនផលិតរថយន្តប្រណីត អាចផលិតរថយន្តបាន ៤ ទៅ ៥ គ្រឿងពីដើមដល់ចប់។ គ្រឿងបន្លាស់នីមួយៗលើរថយន្ត Bugatti ថ្មី បានលាបថ្នាំម្ដងមួយៗ និងមិនត្រូវបានដំឡើងលើរថយន្តដោយផ្ទាល់ឡើយ ដែលធ្វើដូចនេះដើម្បីទទួលបានការលាបដ៏ស្អាតល្អ។ នេះគឺជារឿងមួយ ដែលក្រុមហ៊ុនផលិតរថយន្តទ្រង់ទ្រាយធំ មិនធ្វើវាឡើយ។

    ពាណិជ្ជកម្ម

    លើសពីនេះដែរ មុនការលាបទឹកថ្នាំស្រទាប់ដំបូង គេត្រូវលាបទឹកថ្នាំរលោងថ្លាជាមុនសិន ហើយមុនហ្នឹងទៅទៀត អ្នកជំនាញ ធ្វើការត្រួតពិនិត្យដើម្បីស្វែងរកចំណុចដែលកំពិត ឬខុសប្រក្រតី ដោយដំណើរការនេះ មិនជាប់ទាក់ទងនឹងការប្រើម៉ាស៊ីន ឬរ៉ូបូតឡើយ គឺប្រើប្រាស់ភ្នែកមនុស្សផ្ទាល់។ ក្រោយមកគេត្រូវលាបស្រទាប់ថ្នាំរលោងពីរជាន់ទៀត។

    ការត្រៀមទាំងនេះគឺត្រូវចំណាយពេលជាង ១០០ម៉ោងលើរថយន្តនីមួយៗ ប៉ុន្តែផ្ទៃនៃគ្រឿងបន្លាស់រថយន្តមិនទាន់ត្រៀមរួចរាល់សម្រាប់ការលាបពណ៌ថ្នាំឡើយ ដោយគេត្រូវលាបទឹកថ្នាំរលោង និងខាត់ ជាច្រើនលើកច្រើនសាទៀត។ ក្រោយពីផ្ទៃនៃគ្រឿងបន្លាស់រលោងស្អាតហើយ អ្នកជំនាញអាចបន្តទៅជំហានបន្ទាប់ ប៉ុន្តែមិនទាន់ដល់ការលាបពណ៌ចុងក្រោយឡើយ។

    ក្រុមការងារត្រូវធ្វើការវិភាគលើគ្រឿងបន្លាស់នីមួយៗ ព្រោះថា Bugatti ប្រើប្រាស់វត្ថុធាតុដើមផ្សេងៗគ្នាលើតួខ្លួនរថយន្ត ហើយវត្ថុធាតុដើមគឺមានការលាបខុសៗពីគ្នា។ ក្រោយពីលាបថ្នាំបានស្អាតហើយ គេត្រូវចំណាយពេល ៤ថ្ងៃបន្ថែមទៀត ដើម្បីធ្វើការប៉ូលា ដែលការប៉ូលានេះ Bugatti និយាយថាជាការប៉ូលាដ៏ស្មុគស្មាញជាងគេក្នុងឧស្សាហកម្មយានយន្តទាំងមូល។ សរុបជារួម ការលាបថ្នាំរថយន្ត Bugatti គឺចាយពេលចន្លោះពី ៦០០ម៉ោង ទៅ ៧០០ម៉ោង៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleអស់បញ្ហាអ្នកស្ទើរលុយ Apple នឹងបញ្ចេញ  MacBook តម្លៃទាបនាឆ្នាំក្រោយ (ខ្នាត១២អ៊ិញ)
    Next Article សញ្ញាទាំង ៦ បង្ហាញថាកុំព្យូទ័រអ្នកល្មមដូរស៊េរីហើយ

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.