ជាទូទៅការវាយប្រហារតាមតំណលីង Hacker តែបន្លំលីងនោះឱ្យស្រដៀងៗទៅនឹងគេហទំព័រ ឬក្រុមហ៊ុនល្បីៗ ដែលអ្នកអាចច្រលំចុច ឬធ្លាក់ទៅកាន់អន្ទាក់ដែលពួកគេរៀបចាំ។ ដូចនេះបើអ្នកសង្ស័យថា គេហទំព័រ ឬ ឯកសារនោះមិនមានសុវត្ថិភាព ឬតំណភ្ជាប់នោះអាចជាតំណភ្ជាប់បោកបញ្ឆោត យើងអាចស្កេនបានតាមរយះគេហទំព័រ ខាងក្រោម។
នេះជាគេហទំព័រដ៏ល្បីមួយ www.virustotal.com ដែលជាគេហទំព័រសម្រាប់វិភាគឯកសារ អាស័យដ្ឋានគេហទំព័រ (URLs) និង IP Address ដែលគួរឱ្យសង្ស័យ ដើម្បីស្វែងរកមេរោគ (Malware) កូដព្យាបាទ (Malicious Code) និងការវាយប្រហារផ្សេងទៀត (Phishing)។
ជាក់ស្ដែងដូចជាមេរោគប្រភេទ ស្ទូចយកគណនី ដែលប្រជាជនយើងចែកចាយជាច្រើនលើបណ្ដាញសង្គមថ្មីៗនេះ គេស្គេនឃើញមាន បង្កប់មេរោគអាចរងគ្រោះដល់អ្នកប្រើ ពិសេសគឺការស្ទូចយកគណនី (phising attack) ក៏ស្គេនតាមគេហទំព័រ virustotal ផងដែរ៕
ប្រភព៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា