គេប្រទះឃើញរូបភាព render ជាទូរសព្ទដំបូងរបស់ ក្រុមហ៊ុន HMD Global កាលពីថ្មីៗនេះ ដែលវាមានកាមេរ៉ាពីរគ្រាប់ ផ្ទៃក្រោយជាផ្លាស្ទិចពណ៌ខ្មៅ និងប្រើប៊ូតុងនៅខាងស្ដាំ ជាប្រភេទទូរសព្ទកម្រិតថវិកា។
ចឹងទូរសព្ទឃើញប៉ុននេះ តើក្រុមហ៊ុន HMD Global វិញជានរណា? HMD Global គឺជា Nokia នេះឯង ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា របស់ប្រទេសហ្វាំងឡង់។ ក្រោយមក Nokia ត្រូវបានលក់ទៅឱ្យ Microsoft នៅក្នុងឆ្នាំ២០១៤ និង HMD Global ទិញ Nokia មកវិញ ក្នុងឆ្នាំ២០១៦។
យ៉ាងណាចំពោះទូរសព្ទលេចធ្លាយខាងលើនេះ អាចជាពន្លកមួយ នៃ Nokia ត្បិតយើងរង់ចាំមើលទាំងអស់គ្នា ថាតើ Nokia ឬ HMD Global នឹងមានអ្វីថ្មីបន្ថែម សម្រាប់ហ្វេនពីមុនៗ?