លេខកូដ OTP ជាសារសម្ងាត់ដែលផ្ទុកលេខកូដសម្រាប់ verify ចំពោះគណនីដែលកំណត់សុវត្ថិភាពបន្ថែមច្រើនជាន់។ ជាទូទៅកូដនេះគឺទទួលបាន ពេលអ្នកស្នើសុំដើម្បីបញ្ជាក់អ្វីមួយពេល log in។ ប៉ុន្ដែបើអ្នកមិនបានស្នើផង ស្រាប់តែទទួលបានតើវាជាទង្វើអ្វី?
នោះវាពិតជាទង្វើរបស់នរណាម្នាក់ដែលព្យាយាមវាយប្រហារមកលើគណនីរបស់អ្នក មិនថាវិធីសាស្ត្ររាវលេខកូដ ការលក់ទិន្នន័យផ្ទាល់ខ្លួនលើទីផ្សារងងឹត ការឃ្លាំមើលពីបណ្ដាញរបស់ Hacker ជាដើម ដើម្បីឈានដល់ការ log in សម្រេចដល់ដំណាក់កាលចុងក្រោយ។ ដូចនេះតើអ្នកគួរធ្វើអ្វីពេលទទួលបានសារ OTP ដោយមិនបានស្នើសុំ៖
១. ព័ត៌មានសម្ងាត់របស់អ្នកត្រូវបានគេលួចហើយ ឬបែកធ្លាយ
២. ចូលទៅប្ដូរលេខសម្ងាត់ ក្នុងសេវាកម្មដែលផ្ញើសារមកនោះ ប៉ុន្ដែកំណុចលើតំណលីងផ្សេងៗ ដែលមានក្នុងសារនោះ
៣. ចំពោះលេខសម្ងាត់ដែលកំពុងរងគ្រោះនេះ តើអ្នកមានប្រើលេខសម្ងាត់ដូចគ្នានេះលើគណនីផ្សេងទៀតទេ គប្បីប្ដូរចេញផងដែរ៕