Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»អ្នកអភិវឌ្ឍកម្មវិធីចង់ App ក្រៅពី App Store បាន ប៉ុន្ដែអាចនឹងត្រូវបង់លុយឱ្យ Apple សិន
    បច្ចេកវិទ្យា

    អ្នកអភិវឌ្ឍកម្មវិធីចង់ App ក្រៅពី App Store បាន ប៉ុន្ដែអាចនឹងត្រូវបង់លុយឱ្យ Apple សិន

    January 26, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីខែវិច្ឆិកា ២០២៣ កន្លងទៅ សហភាពអឺរ៉ុប បញ្ចេញបទបញ្ញត្តិថ្មីតម្រូវឱ្យ iPhone អាចទាញយកកម្មវិធីដែលនៅខាងក្រៅពី App Store បាន ហើយមកដល់ពេលនេះ មានរបាយការណ៍ថ្មីបង្ហាញថា ការតម្លើងកម្មវិធី ឬហ្គេមក្រៅពី App Store នោះ នឹងត្រូវឱ្យ Developer បង់ថ្លៃជាមុនសិនមកកាន់ Apple ដែលការបង់នេះមិនប៉ះពាល់ដល់អ្នកប្រើនោះទេ។

    ហេតុផលដែល Developers មានបំណង់ដាក់ កម្មវិធី ឬហ្គេម នៅខាងក្រៅ App Store បែបនេះ ត្បិតការដាក់ឱ្យទាញយកលើ App Store តម្រូវឱ្យបង់លុយថ្លៃសេវា និងចែកចំណូលទៅឱ្យ Apple ផងដែរ។

    ពាណិជ្ជកម្ម

    យ៉ាងណា បទបញ្ញត្តិនេះ ត្រូវបាន Apple មើលឃើញថា ធ្វើឱ្យប៉ះពាល់ដល់ការការពារឯកជនភាព និងសុវត្ថិភាព ដែលអ្នកប្រើប្រាស់ iPhone ជឿទុកចិត្តកន្លងមក និងអាចឈានទៅដល់ ការងាយរងគ្រោះទៅនឹងមេរោគ ការបោកប្រាស់ ការតាមដានទិន្នន័យ និងបញ្ហាផ្សេងៗទៀត។ តែបទបញ្ញតិ្តនេះ ត្រូវបានគេមើលឃើញថា នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ Platform របស់ Apple ហើយវាអាចនាំឱ្យ Apple ធ្វើការផ្លាស់ប្តូរយ៉ាងធំទៅលើ App Store, Messages, FaceTime, Siri និងអ្វីផ្សេងច្រើនទៀត។

     

    បន្ថែមពីនេះ បើ Apple មិនគោរពតាមបទបញ្ញតិ្តនេះ គឺប្រឈមនឹងការផាកពិន័យរហូតដល់ ២០% នៃប្រាក់ចំណូលសកលរបស់ខ្លួនទៀតផង៕

    App Store Apple
    Share. Facebook Telegram WhatsApp
    Previous Articleទង្វើគួរធ្វើពេលទទួលបានលេខកូដ OTP ខណៈអ្នកមិនបានស្នើសុំផង! តើវាមកពីណា?
    Next Article អនាគត iPhone 16 ត្រៀមបំពាក់ចំណុចពិសេសៗទាំងនេះ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.