Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»វៀតណាម លក់ម៉ូតូមិនសូវដាច់ ដោយសារកូវីដ១៩
    សេដ្ឋកិច្ចពិភពលោក

    វៀតណាម លក់ម៉ូតូមិនសូវដាច់ ដោយសារកូវីដ១៩

    January 18, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    សមាគមអ្នកផលិតម៉ូតូនៅប្រទេសវៀតណាម Vietnam Association of Motorcycle Manufacturers (VAMM) បានឲ្យដឹងថា ការលក់ម៉ូតូបានធ្លាក់ចុះ ១៦,៦ ភាគរយ ស្មើនឹង ២,៧១ លានគ្រឿង កាលពីឆ្នាំមុន។

    ពាណិជ្ជកម្ម

    ក្រុមឧស្សាហកម្មនេះមានក្រុមហ៊ុនធំៗ ចំនួន ៥ គឺ Honda, Piaggio, Suzuki, SYM និង Yamaha ដែលកាន់កាប់ទីផ្សារភាគច្រើន។ អ្នកនៅក្នុងឧស្សាហកម្មបាននិយាយថា ការលក់បានធ្លាក់ចុះទ្វេដង ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជន។

    ទោះបីជារបាយការណ៍របស់ VAMM មិនបានចុះបញ្ជីការលក់របស់ក្រុមហ៊ុននីមួយៗក៏ដោយ ក៏ Honda បាននិយាយថា វាលក់ម៉ូតូបានចំនួនជិត ៨០ ភាគរយ នៃតួលេខលក់សរុប។ ម៉ាកផ្សេងទៀតដែលមិនត្រូវបានរាប់បញ្ចូលនៅក្នុងរបាយការណ៍ រួមមាន VinFast, Kymco, BMW Motorrad, Ducati, Harley-Davidson, Kawasaki និងក្រុមហ៊ុនដទៃទៀត។

    គួរឲ្យដឹងថា នៅឆមាសទី ២ កាលពីឆ្នាំមុន ក្រុមហ៊ុនជាច្រើនបានចេញម៉ូដែលថ្មីៗ ដូចជា Honda Vision ឆ្នាំ២០២១ និង Yamaha Exciter 155 ជាដើម៕

    ម៉ូតូ វៀតណាម
    Share. Facebook Telegram WhatsApp
    Previous ArticleFacebook នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងអាវុធ និងឧបករណ៍ការពារនៅអាមេរិក
    Next Article Malaysia បើកកញ្ចប់ជំនួយថ្មី ជិត៤ពាន់លានដុល្លារ ស្របពេលករណីកូវីដ១៩ កើនឡើង

    Related Posts

    Royal Enfield Cambodia សម្ពោធម៉ូឌែលថ្មីចំនួនពីរគ្រឿងកាលពីថ្ងៃទី ៧ ខែ៧ ឆ្នាំ២០២៤

    July 9, 20243 Mins Read

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.