Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»Malaysia បើកកញ្ចប់ជំនួយថ្មី ជិត៤ពាន់លានដុល្លារ ស្របពេលករណីកូវីដ១៩ កើនឡើង
    ផ្សេងៗ

    Malaysia បើកកញ្ចប់ជំនួយថ្មី ជិត៤ពាន់លានដុល្លារ ស្របពេលករណីកូវីដ១៩ កើនឡើង

    January 19, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រទេសម៉ាឡេស៊ីបានបើកកញ្ចប់ជំនួយថ្មី ចំនួន ១៥ ពាន់លានរីងហ្គីដ ឬប្រហែល ៣,៧ពាន់លានដុល្លារ ដើម្បីជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការកើនឡើងនូវករណីកូវីដ១៩។

    នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ កាលពីថ្ងៃចន្ទថាផែនការនេះគឺជាសកម្មភាពលើកទី១ ដែលរដ្ឋាភិបាលបានប្រកាសក្នុងឆ្នាំនេះ ដើម្បីជំរុញវិធានការណ៍ដែលមានជាធរមាន ក្នុងការជួយប្រជាជនឲ្យលុបចោលផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

    ពាណិជ្ជកម្ម
    នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin

    វិធានការណ៍នេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្រកាសពីភាពអាសន្នដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអនុម័តច្បាប់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងគាំទ្រដល់សេដ្ឋកិច្ច។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើស្ថេរភាពទីផ្សារ និងបរិយាកាសវិនិយោគ។

    រហូតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីបានកត់ត្រានូវចំនួនករណីកូវីដ១៩ រហូតដល់ទៅ ៤ ០២៩ ករណី កាលពីថ្ងៃសៅរ៍ហើយមិនរំពឹងថានឹងមានភាពប្រសើរឡើងវិញឡើយរហូតដល់ខែឧសភា។

    យ៉ាងណាមិញ លោក Muhyiddin បាននិយាយថា ផែនការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ របស់ប្រទេសកំពុងដំណើរការហើយ ដោយការចាក់វ៉ាក់សាំងដំបូងគេគ្រោងនឹងចាប់ផ្តើមនៅដើមខែមីនាតែម្តង៕

    កូវីដ១៩ ម៉ាឡេស៊ី
    Share. Facebook Telegram WhatsApp
    Previous Articleវៀតណាម លក់ម៉ូតូមិនសូវដាច់ ដោយសារកូវីដ១៩
    Next Article ប្រធានក្រុមហ៊ុន Samsung ជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ជុំវិញរឿងអាស្រូវពុករលួយ

    Related Posts

    CPI របស់ម៉ាឡេស៊ីក្នុងខែវិច្ឆិកា កើនឡើង ៤% ធៀបនឹងឆ្នាំមុន

    December 27, 20221 Min Read

    ខែមុន ការនាំចេញរបស់ម៉ាឡេស៊ីកើនឡើងលើសពីការរំពឹងទុក រហូតដល់ ៣៨,៨ភាគរយ

    July 20, 20221 Min Read

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.