Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ប្រធានក្រុមហ៊ុន Samsung ជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ជុំវិញរឿងអាស្រូវពុករលួយ
    ផ្សេងៗ

    ប្រធានក្រុមហ៊ុន Samsung ជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ជុំវិញរឿងអាស្រូវពុករលួយ

    January 19, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រធានក្រុមហ៊ុន Samsungរបស់កូរ៉េខាងត្បូង ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃច័ន្ទ លើរឿងអាស្រូវពុករលួយដ៏ធំមួយ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះ នៅក្នុងសេចក្តីសម្រេចមួយ។

    លោក Lee Jae-yong ប្រធានក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និង Memory Chip ធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានរកឃើញថាមានទោសពីបទសូកប៉ាន់ និងកិបកេង ពាក់ព័ន្ធនឹងរឿងអាស្រូវដែលបានធ្វើឲ្យប្រធានាធិបតី Park Geun-hye ធ្លាក់ចុះពីតំណែង។

    ពាណិជ្ជកម្ម
    លោក Lee Jae-yong

    តុលាការ Seoul Central District Court បាននិយាយនៅក្នុងសាលក្រមរបស់ខ្លួនថា “លោក Lee បានផ្តល់សំណូកយ៉ាងសកម្ម និងបានស្នើសុំឲ្យលោកស្រី Park ប្រើអំណាចរបស់លោកស្រី ដើម្បីជួយដល់ភាពជោគជ័យរបស់ខ្លួនដោយរលូន”។

    តុលាការខាងលើបានបន្ថែមទៀតថា “វាជារឿងអកុសលណាស់ដែល Samsung ជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេស និងជាអ្នកច្នៃប្រឌិតសកលប្រកបដោយមោទនភាព បានពាក់ព័ន្ធម្តងហើយម្តងទៀតនៅក្នុងឧក្រិដ្ឋកម្ម នៅពេលមានការផ្លាស់ប្តូរអំណាចនយោបាយ”៕

    Samsung
    Share. Facebook Telegram WhatsApp
    Previous ArticleMalaysia បើកកញ្ចប់ជំនួយថ្មី ជិត៤ពាន់លានដុល្លារ ស្របពេលករណីកូវីដ១៩ កើនឡើង
    Next Article វៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦ របស់ចិន

    Related Posts

    Samsung អាចនឹងបញ្ចប់អាជីវកម្មផលិត និងលក់ SSD SATA របស់ខ្លួនក្នុងពេលឆាប់ៗនេះ

    December 15, 20251 Min Read

    ការពិតម៉ាកយីហោយក្សរបស់កូរ៉េ Samsung មានប្រវត្តិបែបនេះសោះ!

    October 28, 20251 Min Read

    Samsung បញ្ចេញ Galaxy XR របស់ខ្លួន មានតម្លៃតែ ១៨០០ដុល្លារប៉ុណ្ណោះ!

    October 22, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.