យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកាលពីថ្ងៃសុក្របានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ម៉ាឡេស៊ីក្នុងខែវិច្ឆិកា នៅតែមានកំណើន ៤ភាគរយធៀបនឹងឆ្នាំមុន ដោយស្របតាមការរំពឹងទុក។
ការស្ទង់មតិរបស់ Reuters លើសេដ្ឋវិទូចំនួន ១៧នាក់បានព្យាករណ៍ថានឹងមានកំណើន ៣,៩ ភាគរយ។ នៅក្នុងខែតុលា សន្ទស្សន៍បានកើនឡើង ៤ភាគរយ នេះបើយោងតាមនាយកដ្ឋានស្ថិតិ។
ប្រធានស្ថិតិលោក Mohd Uzir Mahidin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងតម្លៃម្ហូបអាហារចំនួន ៧,៣ ភាគរយនៅតែជាអ្នករួមចំណែកដ៏សំខាន់សម្រាប់ការកើនឡើងនៃអតិផរណានៅក្នុងខែនេះ។
ក្នុងនោះអតិផរណានៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគ្រប់គ្រងយ៉ាងធំដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងវិធានការត្រួតពិនិត្យតម្លៃក្នុងឆ្នាំនេះ៕