[ម៉ាឡេស៊ីន] យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានបង្ហាញកាលពីថ្ងៃពុធនេះថា ការនាំចេញរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៣៨,៨ ភាគរយនៅក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយតម្រូវការខ្លាំងនៃផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ប្រេង និងឧស្ម័ន និងប្រេងដូង។
ល្បឿននេះគឺលើសពីការព្យាករណ៍ការកើនឡើង ២០,១ ភាគរយដោយអ្នកវិភាគដែលបានស្ទង់មតិនៅក្នុងការស្ទង់មតិរបស់ Reuters និងកើនឡើងពីកំណើន ៣០,៥ ភាគរយដែលបានប្រកាសនៅក្នុងខែឧសភា។
ទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិបានបង្ហាញថា ការនាំចូលក្នុងខែមិថុនាបានកើនឡើង ៤៩,៣ ភាគរយធៀបនឹងឆ្នាំមុន ហើយអ្នកវិភាគរំពឹងថានឹងមានកំណើនការនាំចូល ៣០,៤ភាគរយ។
អតិរេកពាណិជ្ជកម្ម(ពាណិជ្ជកម្មលើសពីតម្រូវការ) របស់ប្រទេសម៉ាឡេស៊ីបានឈានដល់ ២១,៩ ពាន់លានរីងហ្គីត (៤,៩២ ពាន់លានដុល្លារ) ខ្ពស់ជាងការរំពឹងទុក ៤,០៦៥ពាន់លានដុល្លារ៕