Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Peloton នឹងឈប់ផលិតកង់ និងម៉ាស៊ីនហាត់ប្រាណដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយ
    ព័ត៌មានថ្មីៗ

    Peloton នឹងឈប់ផលិតកង់ និងម៉ាស៊ីនហាត់ប្រាណដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយ

    July 20, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស] តាមការចុះផ្សាយ ក្រុមហ៊ុន Peloton នឹងឈប់ផលិតកង់ និងម៉ាស៊ីនហាត់ប្រាណដោយខ្លួនឯង ដែលជាការផ្លាស់ប្តូរ សម្រាប់ក្រុមហ៊ុនដែលកំពុងជួបការលំបាកក្នុងគោលបំណងកាត់បន្ថយការចំណាយ និងធានានូវសមត្ថភាពរបស់ខ្លួនក្នុងការបន្តដំណើរទៅមុខទៀត។

    ដោយហៅការផ្លាស់ប្តូរនេះថាជា “វឌ្ឍនភាពធម្មជាតិ” នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ លោក Peloton បាននិយាយថា ក្រុមហ៊ុនផលិតតៃវ៉ាន់ Rexon Industrial Corp. នឹងក្លាយជាក្រុមហ៊ុនផលិតឧបករណ៍ហាត់ប្រាណដ៏សំខាន់របស់ខ្លួននាពេលអនាគត។ ជាលទ្ធផល Peloton នឹងបិទរោងចក្ររបស់ខ្លួនដែលដំណើរការដោយ Tonic Fitness Technology ដែលជាក្រុមហ៊ុនដែលខ្លួនបានទិញក្នុងឆ្នាំ ២០១៩។

    ពាណិជ្ជកម្ម

    ក្នុងនោះ ក្រុមហ៊ុន Peloton ក៏បាននិយាយផងដែរថា ខ្លួននឹងផ្អាកការផលិតនៅ Tonic “រហូតដល់ដាច់ឆ្នាំ ២០២២” ដែលជាសញ្ញាបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការបញ្ជាទិញ។ ក្រុមហ៊ុនបាននិងកំពុងបន្ថយល្បឿនផលិតកម្មអស់ជាច្រើនខែ ដោយសារប្រជាប្រិយភាពនៃផលិតផលរបស់ខ្លួនធ្លាក់ចុះ។ ទើបតែមួយឆ្នាំមុន Peloton (PTON) ​បានប្រកាសថាខ្លួនកំពុងសាងសង់រោងចក្រផ្ទាល់ខ្លួន តម្លៃ ៤០០លានដុល្លារនៅរដ្ឋ Ohio ដើម្បីបំពេញតម្រូវការ ហើយផែនការទាំងនោះត្រូវបានលុបចោលតាំងពីពេលនោះមក។

    យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា បុគ្គលិកប្រហែល ៦០០នាក់នៅ Tonic នឹងត្រូវបញ្ឈប់ពីការងារ៕

    Peloton
    Share. Facebook Telegram WhatsApp
    Previous ArticleAlibaba ស្ថិតនៅក្រោមការស៊ើបអង្កេតម្តងទៀត ទាក់ទងករណីលួចទិន្នន័យធ្ងន់ធ្ងរ
    Next Article ខែមុន ការនាំចេញរបស់ម៉ាឡេស៊ីកើនឡើងលើសពីការរំពឹងទុក រហូតដល់ ៣៨,៨ភាគរយ

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.