Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្ងាត់ៗ! មេធំ Mark Zuckerberg ប្រកាសវិនិយោគ 10 ពាន់លានដុល្លារ លើគម្រោងខ្សែកាបក្រោមបាតសមុទ្រវែងជាងគេបំផុតក្នុងពិភពលោក
    ព័ត៌មានថ្មីៗ

    ស្ងាត់ៗ! មេធំ Mark Zuckerberg ប្រកាសវិនិយោគ 10 ពាន់លានដុល្លារ លើគម្រោងខ្សែកាបក្រោមបាតសមុទ្រវែងជាងគេបំផុតក្នុងពិភពលោក

    February 19, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន Facebook និង Meta, លោក Mark Zuckerberg បានប្រកាសដាក់ចេញនូវគម្រោងខ្សែកាបក្រោមបាតសមុទ្រមួយមានឈ្មោះថា Project Waterworth ដែលជាប្រព័ន្ធគម្រោងខ្សែកាបក្រោមបាតសមុទ្រដែលមានប្រវែងវែងជាងគេបំផុតក្នុងពិភពលោក, ប្រមាណ 50,000 គីឡូម៉ែត្រ។

    ពាណិជ្ជកម្ម

    សម្រាប់គម្រោងនេះ មានគោលបំណងបង្កើនការតភ្ជាប់អ៊ីនធឺណិតជាសកល ដោយភ្ជាប់តំបន់ និងប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក, ឥណ្ឌា, ប្រេស៊ីល, អាហ្រ្វិកខាងត្បូង និងតំបន់ផ្សេងៗជាច្រើនទៀត ជាមួយនឹងការវិនិយោគលើសពី 10 ពាន់លានដុល្លារ។

    ក្នុងគម្រោងនេះ ក្រុមហ៊ុន Meta ផ្ទាល់គ្រោងដាក់ខ្សែកាបនៅជម្រៅរហូតដល់ 7,000 ម៉ែត្រ និងប្រើប្រាស់បច្ចេកទេសបង្កប់កម្រិតខ្ពស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យ។ ជាក់ស្តែងដូចជាការខូចខាតដល់ខ្សែកាបក្រោមបាតសមុទ្ររបស់តុងហ្គា ដែលបានធ្វើឱ្យកោះភាគច្រើនស្ថិតក្នុងការដាច់ចរន្តឌីជីថល។

    ចំពោះប្រព័ន្ធខ្សែកាបនេះ នឹងត្រូវបានរចនាដោយខ្សែ optical fiber ចំនួន 24 គូរ ដែលអាចផ្តល់សមត្ថភាពផ្ទុកទិន្នន័យកម្រិតខ្ពស់ និងគាំទ្រសេវាកម្ម AI របស់ Meta និងមានតួនាទីសំខាន់ក្នុងការជំរុញដល់ការរួមបញ្ចូលនូវទំនាក់ទំនងឌីជីថល និងកំណើនសេដ្ឋកិច្ច នៅក្នុងទីផ្សារសំខាន់ៗដើម្បីពង្រីកការចូលប្រើអ៊ីនធឺណិតទៅកាន់តំបន់ជាច្រើនទៀតជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

    គួរបញ្ជាក់ផងថា ក្រុមហ៊ុន Meta គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ជាង 10 ឆ្នាំ ក្នុងការអភិវឌ្ឍន៍ខ្សែកាបក្រោមសមុទ្រដោយបានចូលរួមក្នុងគម្រោងធំៗជាង 20 នៅលើពិភពលោក។

    ប៉ុន្តែគម្រោងខ្សែកាបក្រោមបាតសមុទ្រមួយនេះ ក៏កំពុងទទួលបានក្តីបារម្ភអំពីផ្នែកសុវត្ថិភាពជាបន្តបន្ទាប់ផងដែរ ដោយសារតែចរាចរណ៍ទិន្នន័យអន្តរជាតិភាគច្រើនអាស្រ័យលើប្រព័ន្ធខ្សែកាបបែបនេះ ជាពិសេសនៅពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ខណៈបញ្ហានេះបានធ្វើឲអង្គការណាតូ និងប្រទេសជាច្រើនដូចជា ចក្រភពអង់គ្លេស កំពុងពង្រឹងការឃ្លាំមើល និងការពារបណ្តាញខ្សែកាបក្រោមបាតសមុទ្ររបស់ពួកគេ៕

    ប្រភពៈ Digital Watch Observatory

    Facebook Mark Zuckerberg Meta Project Waterworth
    Share. Facebook Telegram WhatsApp
    Previous ArticleElon Musk បញ្ចេញ AI chatbot ថ្មីឈ្មោះថា Grok-3 ប្រជែងជាមួយ ChatGPT
    Next Article GoPro បញ្ចេញកាមេរ៉ាថ្មី MAX 360 អាចថតវីដេអូបាន 5.6K មានគាំទ្រមុខងារ AI

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.