Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»GoPro បញ្ចេញកាមេរ៉ាថ្មី MAX 360 អាចថតវីដេអូបាន 5.6K មានគាំទ្រមុខងារ AI
    ព័ត៌មានថ្មីៗ

    GoPro បញ្ចេញកាមេរ៉ាថ្មី MAX 360 អាចថតវីដេអូបាន 5.6K មានគាំទ្រមុខងារ AI

    February 19, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន GoPro បានប្រកាសដាក់លក់ជាផ្លូវការនូវកាមេរ៉ា GoPro MAX 360 ដែលជាកាមេរ៉ាថតវីដេអូ 360 ដឺក្រេ ជំនាន់ថ្មី អាចថតវីដេអូបានក្នុងកម្រិតភាពច្បាស់ 5.6K និង 1440p (Single Len) ព្រមទាំងអាចបំប្លែងទៅ 4K ដោយស្វ័យប្រវត្តិថែមទៀតផង ជាមួយតម្លៃលក់ខ្ទង់ 443 ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា​។

    ពាណិជ្ជកម្ម

    សម្រាប់កាមេរ៉ានេះ អាចថតវីដេអូបានច្រើនជម្រើសដូចជា Narrow, Linear, Wide និង Max SuperView ។ លើសពីនេះ កាមេរ៉ានេះក៏ទទួលបាននូវអាវការពារទឹកផងដែរអាចដាក់ក្នុងទឹកបានដល់ជម្រៅ 4.88 ម៉ែត្រ និងទទួលបានរន្ធមីក្រូហ្វូនចំនួន 6 ដើម្បីបង្កើនគុណភាពសំឡេង និងកាត់បន្ថយសំឡេងខ្យល់។ ចំណែកផ្នែកថាមពលថ្ម វាប្រើថ្ម Enduro ដែលអាចប្រើបានយូរនៅក្នុងសីតុណ្ហភាពត្រជាក់។

    ជាមួយគ្នានេះ សម្រាប់កម្មវិធី GoPro Quik បានបន្ថែមនូវមុខងារ AI Object Tracking សម្រាប់កំណត់ Keyframes និង CameraFX ដោយស្វ័យប្រវត្តិ។ ចំណែកអ្នកប្រើប្រាស់កុំព្យូទ័រវិញ ក្រុមហ៊ុន GoPro បានចេញកម្មវិធី Reframe Plugin សម្រាប់ Adobe Premiere Pro និង After Effects ដើម្បីអាចកែសម្រួលវីដេអូប្រភេទ 360 ដឺក្រេ និង 2D ៕

    ប្រភពៈ FoneArena

    GoPro GoPro MAX 360
    Share. Facebook Telegram WhatsApp
    Previous Articleស្ងាត់ៗ! មេធំ Mark Zuckerberg ប្រកាសវិនិយោគ 10 ពាន់លានដុល្លារ លើគម្រោងខ្សែកាបក្រោមបាតសមុទ្រវែងជាងគេបំផុតក្នុងពិភពលោក
    Next Article Apple ប្រកាសចេញ iPhone 16e 60Hz ថ្មី ជាមួយតម្លៃចាប់ពី ៥៩៩ដុល្លារ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.