Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple ប្រកាសចេញ iPhone 16e 60Hz ថ្មី ជាមួយតម្លៃចាប់ពី ៥៩៩ដុល្លារ
    ព័ត៌មានថ្មីៗ

    Apple ប្រកាសចេញ iPhone 16e 60Hz ថ្មី ជាមួយតម្លៃចាប់ពី ៥៩៩ដុល្លារ

    February 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple ទើបតែបានប្រកាសបញ្ចេញនូវ iPhone 16e ថ្មី ដែលជាស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុននៅក្នុងត្រកូល iPhone 16 ដោយជំនួសតំណែងរបស់ iPhone SE ចាស់ដែលត្រូវបានណែនាំនៅឆ្នាំ 2022។

    ពាណិជ្ជកម្ម

    មកលើកនេះ ទទួលបានអេក្រង់ 60Hz Super Retina XDR OLED ទំហំ 6.1 អ៊ីញ ធំជាងមុន ជាមួយនឹងប្រព័ន្ធ TrueDepth camera system សម្រាប់គាំទ្រមុខងារ Face ID ។

    ទៅលើផ្នែកឈីប, វាជំនួស A15 ជាមួយនឹង A18 និង iOS 18.4, ប្រើប្រាស់នូវបច្ចេកវិទ្យា 3nm ជំនាន់ទី ២ មានកម្លាំងម៉ាសុីន 16-core neural engine សម្រាប់ធ្វើឱ្យប្រសើរឡើងលើការដំណើរការ Apple Intelligence ។

    លើសពីនេះ វាក៏ទទួលបាន Action button និងម៉ូដឹម 5G ដំបូងរបស់ Apple ផងដែរ ជាមួយនឹងការរចនាផ្នែកខាងក្នុងថ្មីទាំងអស់ ដែលនៅក្នុងប្រទេសមួយចំនួន វាអាចដំណើរការលើមុខងារ Emergency SOS, Roadside Assistance, Messages និង Find My via satellite តាមរយៈផ្កាយរណបបានផងដែរ។

    សម្រាប់ផ្នែកកាមេរ៉ា ទទួលបានតែមួយប៉ុណ្ណោះទំហំ 48MP នៅផ្នែកខាងក្រោយ មាន aperture ធំជាងមុន f/1.6 និងមុខងារ optical image stabilization អាចថត 2x “optical-quality” Telephoto បានផ្ទាល់តែម្តង នេះបើយោងតាមក្រុមហ៊ុន Apple និង កាមេរ៉ា 12MP នៅផ្នែកខាងមុខមាន aperture f/1.9 ។

    ចំពោះ iPhone 16e នេះ នៅតែគាំទ្រ Wi-Fi 6 និង Bluetooth 5.3 ដដែល ប៉ុន្តែភ្ជាប់មកជាមួយថ្មធំជាងមុន អាចសាកជាមួយខ្សែ USB Type-C 2.0 បានចំនួន ៥០ភាគរយ ប្រើពេលខ្ទង់ ៣០នាទី ។ រួមជាមួយនឹងអាវការពារកម្រិត IP68 សម្រាប់ទប់ទល់នឹងធូលី និងទឹក ជាមួយនឹងជម្រើសពណ៌ស និងពណ៌ខ្មៅ មានតម្លៃលក់ចាបពី ៥៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក សម្រាប់ជម្រើស 8GB + 128GB ៕

    ប្រភពៈ Apple

    Apple iPhone 16E
    Share. Facebook Telegram WhatsApp
    Previous ArticleGoPro បញ្ចេញកាមេរ៉ាថ្មី MAX 360 អាចថតវីដេអូបាន 5.6K មានគាំទ្រមុខងារ AI
    Next Article លោក ហួត គីមងួន (Dori Cambodia) ស្ថាបនិកពានរង្វាន់បាល់ទាត់សប្បុរសធម៌ ប្រកាសបើករដូវកាលទី ៣ ពានរង្វាន់សប្បុរសធម៌ដើម្បីកុមារកម្ពុជា

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.