ក្រុមហ៊ុន HONOR បានប្រកាសជាផ្លូវការថា ពួកគេបានសហការជាមួយក្រុមហ៊ុន DeepSeek ដើម្បីបញ្ចូលសមត្ថភាព AI កម្រិតខ្ពស់ DeepSeek-R1 ទៅក្នុងប្រព័ន្ធជំនួយការ YOYO របស់ពួកគេ។ ការរួមបញ្ចូលនេះ នឹងធ្វើឱ្យ YOYO ឆ្លាតវៃជាងមុន អាចឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់បានកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន YOYO មានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង 130 លាននាក់។ សម្រាប់អ្នកប្រើប្រាស់ HONOR នៅក្នុងប្រទេសចិនអាចប្រើប្រាស់មុខងារថ្មីនេះបានដោយអូសឡើងលើពីផ្នែកខាងក្រោមនៃអេក្រង់ ដើម្បីចូលទៅក្នុងផ្នែក ឫមុខងារ AI ហើយជ្រើសរើស DeepSeek-R1 ។ ក្នុងនោះ មុខងារថ្មីនេះ ដំណើរការលើស្មាតហ្វូន HONOR ដែលដំណើរការចាប់ពី MagicOS 8.0 ហើយត្រូវអាប់ដេត YOYO ទៅកំណែ 80.0.1.503 ឬខ្ពស់ជាងនេះ។
ចំពោះការរួមបញ្ចូលរវាង HONOR និង DeepSeek នឹងធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ប្រើប្រាស់ AI កាន់តែប្រសើរឡើង ។ ខណៈ មុខងារ AI DeepSeek-R1 ក៏ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ MIT របស់ប្រទេសចិន ក្នុងការប្រើប្រាស់បានទាំងក្នុងពាណិជ្ជកម្ម និងការសិក្សាផងដែរ៕