ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសចិន លោក Zhang Guoqing នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំកំពូល AI Action Summit ក្នុងនាមជាតំណាងពិសេសរបស់ប្រធានាធិបតី Xi Jinping ។
ក្នុងនោះ កិច្ចប្រជុំកំពូលនេះ នឹងប្រមូលផ្តុំតំណាងមកពីប្រទេសជិត 100 ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាពនៃ បញ្ញាសិប្បនិម្មិត AI ។
បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិនមានបំណងចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍នេះ។
ជាមួយគ្នានេះ ប្រទេសចិនក៏មានគោលបំណងជំរុញការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ AI និងរួមចំណែកដល់ការអនុវត្តកម្មវិធី Global Digital Compact របស់អង្គការសហប្រជាជាតិផងដែរ៕