Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Redmi Turbo 4 Pro អាចនឹងចេញលក់នៅចុងឆ្នាំ 2025 នេះ ជាមួយថ្ម 7,500mAh+ និងឈីប Snapdragon 8s Elite
    ព័ត៌មានថ្មីៗ

    Redmi Turbo 4 Pro អាចនឹងចេញលក់នៅចុងឆ្នាំ 2025 នេះ ជាមួយថ្ម 7,500mAh+ និងឈីប Snapdragon 8s Elite

    February 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើស្មាតហ្វូន Redmi Turbo 4 Pro ដែលជាស្មាតហ្វូនសេរ៊ីថ្មីរបស់ពួកគេ បន្ទាប់ពីដាក់បង្ហាញចេញ Redmi Turbo 4 ជាមួយនឹង Dimensity 8400-Ultra កាលពីខែមុននៅក្នុងប្រទេសចិន។

    ពាណិជ្ជកម្ម

    ក្នុងនោះ Redmi Turbo 4 Pro ត្រូវបានរំពឹងថា នឹងបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត ដែលមានសមត្ថភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ ពោលគឺវាអាចនឹងដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8s Elite (SM8735) ដែលផ្តល់នូវល្បឿនដំណើរការល្អ និងប្រសិទ្ធភាពខ្ពស់ជាងមុខសម្រាប់កិច្ចការ និងការលេងហ្គេម រួមជាមួយ RAM 12GB ឬ 16GB និងផ្ទុកទិន្នន័យ 256GB ឬ 512GB ប្រើបច្ចេកវិទ្យា UFS 4.0 ដែលធ្វើឱ្យការប្រើប្រាស់ទិន្នន័យមានល្បឿនកាន់តែលឿន។

    ស្មាតហ្វូនមួយនេះ ក៏អាចនឹងទទួលបានអេក្រង់ AMOLED ទំហំ 6.73 អ៊ីញ ផងដែរ មានគុណភាព 1.5K បំពាក់ថ្មធំដល់ 7,500mAh+ ដែលអាចប្រើប្រាស់បានយូរមិនចាំបាច់សាកឡើងវិញ គាំទ្របច្ចេកវិទ្យាសាកល្បឿនលឿន 90W  ប៉ុន្តែមិនគាំទ្រការសាកឥតខ្សែទេ។

    ទៅលើផ្នែកកាមេរ៉ា អាចនឹងទទួលបានកាមេរ៉ាគោល 50MP មានបច្ចេកវិទ្យា OIS (Optical Image Stabilization) និងកាមេរ៉ា ultra-wide 8MP ។

    លើសពីនេះ វាក៏អាចនឹងទទួលបានអាវការពារ IP68 ដែលធន់នឹងធូលី និងទឹក ផងដែរ ដោយដំណើរការលើ Android 15 ជាមួយ HyperOS 2 ដែលផ្តល់បទពិសោធន៍ប្រើប្រាស់ទាន់សម័យ និងរលូន។ យោងតាមការរាយការណ៍ Turbo 4 Pro អាចនឹងចេញលក់ក្នុងប្រទេសចិននៅចុងឆ្នាំ 2025 នេះ ប៉ុន្តែមានឈ្មោះ Poco F7 សម្រាប់ទីផ្សារពិភពលោក៕

    ប្រភពៈ gizmochina

    Redmi Turbo 4 Pro Xiaomi
    Share. Facebook Telegram WhatsApp
    Previous ArticleHONOR សហការជាមួយ DeepSeek ដាក់ AI ទៅក្នុងស្មាតហ្វូនរបស់ពួកគេនៅក្នុងប្រទេសចិន
    Next Article DeepSeek R1 នឹងត្រូវប្រើជាម៉ូដែល AI ចម្បងនៅក្នុងឧស្សាហកម្មរថយន្តចិន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.