Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ឲ្យតែមានឱកាស Samsung បាញ់ហើយ! លើកនេះបាញ់ Apple រឿង iPad
    បច្ចេកវិទ្យា

    ឲ្យតែមានឱកាស Samsung បាញ់ហើយ! លើកនេះបាញ់ Apple រឿង iPad

    May 17, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Samsung បានមានឱកាសមួយទៀតហើយក្នុងការឌឺដងក្រុមហ៊ុន Apple ទាក់ទងនឹងវីដេអូពាណិជ្ជកម្មដ៏រស៊ើបសម្រាប់ iPad ជំនាន់ថ្មីដែលមានចំណងជើងថា “Crush!” ដោយ Samsung បានបញ្ចេញវីដេអូពាណិជ្ជកម្មផ្លែផ្កាផ្សព្វផ្សាយអំពី Galaxy Tab S9 Ultra ជាមួយពាក្យស្លោកថា “Creativity cannot be crushed” (ភាពច្នៃប្រឌិតមិនអាចកម្ទេចបានឡើយ)។

    ពាណិជ្ជកម្ម

    ដំណើរដើមទងនោះគឺនៅពេលប្រកាសចេញ iPad Pro M4 កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Apple បានបង្ហាញវីដេអូបង្ហាញអំពីការកម្ទេចឧបករណ៍បង្កើតភាពច្នៃប្រឌិតដូចជាឧបករណ៍តន្ត្រី គ្រឿងអេឡិចត្រូនិក ជក់គូរគំនូរ កុំព្យូទ័រ កាមេរ៉ា និងឧបករណ៍ជាច្រើនទៀត ដោយមានគោលបំណងបង្ហាញថា iPad អាចជំនួសឲ្យឧបករណ៍ទាំងអស់នោះបាន។

    វីដេអូនេះ ទទួលបានការវាយប្រហារជាច្រើនពីសហគមន៍ច្នៃប្រឌិត និងបណ្ដាញសង្គម ដោយបានលើកឡើងថាក្រុមហ៊ុនបច្ចេកវិទ្យាមិនបានឲ្យតម្លៃលើឧស្សាហកម្មច្នៃប្រឌិត និងបុគ្គលច្នៃប្រឌិត។

    ដោយទទួលបានសារវាយប្រហារច្រើនពេល Apple បានសម្រេចលុបចោលផែនការផ្សព្វផ្សាយវីដេអូ iPad Pro លើទូរទស្សន៍ និងបានចេញសារសូមទោសថែមទៀតផង។

    https://x.com/SamsungMobileUS/status/1790824457365594487

    ដោយឃើញថាមានឱកាសល្អ Samsung បានបញ្ចេញវីដេអូពាណិជ្ជកម្មផ្ទាល់ខ្លួន ដែលក្នុងនោះបង្ហាញអំពីតន្ត្រីករម្នាក់ដើរកាត់ឧបករណ៍កម្ទេច និងបានរើសយកហ្គីតាដែលខ្ទេចមួយ។ តន្ត្រីករនោះក៏បានអង្គុយចុះនិងលេងហ្គីតា ក្បែរ Galaxy Tab S9 Ultra ដែលមានបង្ហាញណូតភ្លេងនៅលើនោះ។

    វីដេអូត្រូវបានបង្ហោះលើគណនី X របស់ Samsung អមជាមួយនឹង Caption ថា “We would never crush creativity” (យើងនឹងមិនបំផ្លាញភាពច្នៃប្រឌិតឡើយ)៕

    Share. Facebook Telegram WhatsApp
    Previous Articleទូរសព្ទ Nokia 3210 ក្លាយជាឧបករណ៍លេងថ្មីនៅចិន
    Next Article iPhone 16 Pro Max រីកមាឌធំបែបនេះ ពេលធៀបនឹង iPhone 15 Pro Max

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.