ប្រទេសវៀតណាមបានបន្ថែមការព្រួយបារម្ភអំពីការផ្គត់ផ្គង់កាហ្វេពិភពលោក ខណៈទីក្រុងធំបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែត្រូវបានបិទខ្ទប់ដដែល។
មជ្ឈមណ្ឌលនាំចេញកាហ្វេធំបំផុតមួយ គឺទីក្រុងហូជីមិញ ត្រូវបានស្ថិតនៅក្រោមការរឹតបន្តឹងការធ្វើដំណើរដ៏តឹងរ៉ឹង បន្ទាប់ពីមានការកើនឡើងករណីនៃជំងឺកូវីដ១៩។
គួរឲ្យដឹងថា វៀតណាម គឺជាអ្នកផលិតកាហ្វេ robusta ដ៏ធំ ដែលវាមានរសជាតិល្វីង ហើយត្រូវបានប្រើនៅក្នុងកាហ្វេក្តៅ និងអេសប្រេសសូ។ តម្លៃនៃគ្រាប់កាហ្វេ robusta លក់ដុំបានកើនឡើងប្រហែល ៥០% រួចមកហើយ នៅក្នុងឆ្នាំនេះ។
សូមបញ្ជាក់ថា ការបិទទីក្រុងហូជីមិញនេះមានន័យថា អ្នកនាំចេញរកាហ្វេបស់វៀតណាមកំពុងពិបាកក្នុងការដឹកជញ្ជូនទំនិញ រួមទាំងគ្រាប់កាហ្វេ ទៅកាន់កំពង់ផែសម្រាប់ការដឹកជញ្ជូនទូទាំងពិភពលោក៕