ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Toyota Motor Thailand រំពឹងថា “អនាគតភ្លឺស្វាង” សម្រាប់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ទោះបីជាឆ្នាំនេះ ចាប់ផ្តើមឡើងជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មី ខណៈដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានកំណត់គោលដៅប្រកបដោយមហិច្ឆតាកំណើន ពី ១៥ ទៅ ២៣ ភាគរយក្នុងការលក់ជាមួយយុទ្ធនាការ “environmentally-friendly” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការទិញថ្មី។
ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណូល ចំនួន ៣៧ ភាគរយសម្រាប់ត្រីមាសចុងក្រោយ ដែលការកើនឡើងនេះត្រូវបានជំរុញដោយយុទ្ធនាការ Singles’ Day ខណៈក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សមួយនេះ បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរចិនក្នុងការស៊ើបអង្កេតអំពីការអនុវត្តនយោបាយផ្តាច់មុខរបស់ខ្លួន។
ក្រុមហ៊ុន Amazon កំពុងចំណាយប្រាក់រាប់រយលានដុល្លារ ចំពោះប្រាក់រង្វាន់សម្រាប់បុគ្គលិកបុណ្យណូអែល (Christmas Staff) បន្ទាប់ពីការលក់នៅក្រុមហ៊ុនយក្សមួយនេះ បានកើនឡើងខ្លាំងអំឡុងពេលមានជំងឺរាតត្បាត។
ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានបង្ហាញថាប្រហែល ១១ ភាគរយនៃរថយន្តចំនួន ១១,៦ លានគ្រឿងដែលត្រូវបានលក់នៅសហភាពអ៊ឺរ៉ុប, អៀឡង់, ន័រវែស និងចក្រភពអង់គ្លេស កាលពីឆ្នាំមុនគឺជារថយន្តអគ្គិសនី ឬ រថយន្តកូនកាត់…