យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌាបានកាត់បន្ថយពន្ធដែលបង់ដោយអ្នកប្រើប្រាស់ លើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត បន្ទាប់ពីការកើនឡើងនៃថ្លៃប្រេងឆៅ បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងដល់កម្រិតខ្ពស់។
រដ្ឋាភិបាលឥណ្ឌា បាននិយាយថា ការសម្រេចចិត្តនេះមានគោលបំណង “បន្ធូរបន្ថយការកើនឡើងតម្លៃ” និង “បន្តជំរុញវដ្តសេដ្ឋកិច្ចទាំងមូល”។
គួរឲ្យដឹងថា តម្លៃទំនិញសកលបានកើនឡើងនៅឆ្នាំ ២០២១ នេះ ដោយសារសេដ្ឋកិច្ចជុំវិញពិភពលោកងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះក៏ត្រូវបានគេរំពឹងថា នឹងជំរុញតម្រូវការប្រេងឥន្ធនៈផងដែរ ខណៈដែលប្រទេសនានាព្យាយាមទប់ស្កាត់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
សូមបញ្ជាក់ឲ្យដឹងថា ពន្ធគយរបស់ឥណ្ឌាលើប្រេងឥន្ធនៈត្រូវបានកាត់បន្ថយចំនួន ៥ រូពី (០,០៦៧១ដុល្លារ) ក្នុងមួយលីត្រ និង ១០ រូពី លើប្រេងម៉ាស៊ូត៕