Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Apple បើកភ្លើងខៀវឲ្យចាប់ផ្ដើមផលិតអេក្រង់ iPhone 16 Pro
    បច្ចេកវិទ្យា

    Apple បើកភ្លើងខៀវឲ្យចាប់ផ្ដើមផលិតអេក្រង់ iPhone 16 Pro

    May 30, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Samsung Display និង LG Display ទទួលបានការអនុញ្ញាតក្នុងការផលិតអេក្រង់ OLED សម្រាប់ប្រើលើ iPhone 16 Pro របស់ Apple ដែលគ្រោងប្រកាសចេញនៅអំឡុងខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ The Elec។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនទាំងពីរទទួលបានការអនុញ្ញាតកាលពីដើមខែ ហើយខណៈដែល Samsung Display ទទួលបានសិទ្ធផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone 16 ទាំងបួនម៉ូដែល ក្រុមហ៊ុន LG Display នឹងផ្គត់ផ្គង់អេក្រង់សម្រាប់តែម៉ូដែល iPhone 16 Pro ប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុន BOE រំពឹងថានឹងជួយផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone 16‌ និង iPhone 16‌ Plus។

    ការអនុញ្ញាតនេះអាចថាជារឿងសំខាន់សម្រាប់ LG Display ដែលកន្លងមកធ្លាប់ពិបាកក្នុងការបំពេញតាមលក្ខខណ្ឌរបស់ Apple លើកាលបរិច្ឆេទផលិត។ ជាក់ស្ដែងឆ្នាំមុន LG Display ទទួលបានការអនុញ្ញាតផលិតអេក្រង់ iPhone 15 Pro ក្រោយ Samsung ប៉ុន្មានខែ ដែលអាចឲ្យ Samsung លក់អេក្រង់បានក្នុងតម្លៃថ្លៃ និងក្ដោបក្ដាប់ចំណែកទីផ្សារបានច្រើន។

    ក្រុមហ៊ុន Samsung Display រំពឹងថានឹងឆ្លងកាត់ដំណើរការនៃការអនុញ្ញាតផលិតអេក្រង់ iPhone 16 Pro Max នាចុងខែនេះ ហើយ LG Display អាចនឹងឆ្លងកាត់នៅពាក់កណ្ដាលខែមិថុនា។ បច្ចុប្បន្ន Samsung Display ទទួលបានការអនុញ្ញាតសម្រាប់ផលិតអេក្រង់ iPhone 16‌ និង iPhone 16 Pro‌៕

    Share. Facebook Telegram WhatsApp
    Previous ArticleNothing Phone (2a) ចេញស៊េរីពិសេស មានពណ៌ចម្រុះក្រហម លឿង និងខៀវ
    Next Article នេះជាប្រទេសទីបីនៅអាស៊ាន មានសំណាងត្រូវ Apple រើសជាទីតាំង Apple Store ថ្មី

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.