Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»នេះជាប្រទេសទីបីនៅអាស៊ាន មានសំណាងត្រូវ Apple រើសជាទីតាំង Apple Store ថ្មី
    បច្ចេកវិទ្យា

    នេះជាប្រទេសទីបីនៅអាស៊ាន មានសំណាងត្រូវ Apple រើសជាទីតាំង Apple Store ថ្មី

    May 31, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាពេលបច្ចុប្បន្ននេះមានប្រទេសតែពីរប៉ុណ្ណោះនៅក្នុងតំបន់អាស៊ាន ដែលមានវត្តមានហាងលក់ទំនិញផ្លូវការរបស់ Apple។ ឆាប់ៗខាងមុខនេះ នឹងមានប្រទេសមួយទៀតចូលរួមជាមួយប្រទេសសិង្ហបុរី និងប្រទេសថៃ នោះគឺប្រទេសម៉ាឡេស៊ី។

    ពាណិជ្ជកម្ម

    បើតាមការប្រកាសនៅលើវិបសាយ ហាង Apple Store ក្នុងប្រទេសម៉ាឡេស៊ី នឹងតាំងទីនៅតំបន់ផ្សារទំនើប The Exchange TRX ក្នុងទីក្រុងកូឡាឡាំពួរ ហើយនឹងបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា។

    នៅតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន សិង្ហបុរីមានហាង Apple Store ចំនួនបី ខណៈនៅប្រទេសថៃ មានចំនួនពីរហាង។ ប្រភពពីសារព័ត៌មានក្នុងស្រុកបានលើកឡើងថា ហាង Apple នៅម៉ាឡេស៊ី បានចាប់ផ្ដើមផលិតកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានលាក់បាំងយ៉ាងប្រុងប្រយ័ត្ន។

    តាមការចុះផ្សាយរបស់ Bloomberg ឲ្យដឹងថា Apple មានផែនការបើកដំណើរការហាងលក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមចំនួន១៥ទីតាំង នៅត្រឹមឆ្នាំ២០២៧ខាងមុខ។

    ក្រុមហ៊ុន Apple នាពេលបច្ចុប្បន្នមានហាងលក់លើសពី ៥២០កន្លែង នៅក្នុងប្រទេសចំនួន២៦ ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយពីម៉ាកសញ្ញា ជាជាងការលក់ ហើយវាក៏ជាទីតាំងសម្រាប់អតិថិជនទទួលយកបទពិសោធន៍ផលិតផលថ្មី ក្រោយពីការប្រកាសចេញ ដើម្បីបម្រើសេវាកម្មបច្ចេកទេស និងបង្កើតថ្នាក់បង្រៀនជាដើម។

    ប្រាក់ចំណូលរបស់ Apple មួយភាគធំ គឺបានមកពីវិបសាយលក់អនឡាញ និងតាមរយៈដៃគូចែកចាយផ្លូវការ៕

    Share. Facebook Telegram WhatsApp
    Previous ArticleApple បើកភ្លើងខៀវឲ្យចាប់ផ្ដើមផលិតអេក្រង់ iPhone 16 Pro
    Next Article BYD ចេញបច្ចេកវិទ្យា Hybrid ថ្មី ឡានចាក់សាំងពេញជិះបាន ២១០០គ.ម

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.